Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីលីបង់ ប្រកាសលាឈប់ពីតំណែង ចំពេលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល

  • បោះពុម្ព

ទូរទស្សន៍ Al Jadeed បានផ្សាយថា នាយករដ្ឋមន្ត្រីលីបង់ លោក Saad Hariri បានប្រកាសលាលែងពីតំណែង នៅថ្ងៃអង្គារនេះ ចំពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលទូទាំងប្រទេស។

លោក Hariri ក៏បានអំពាវនាវដល់ប្រជាជន ឱ្យដាក់សន្តិសុខស៊ីវិល និងសេដ្ឋកិច្ចលីបង់ នៅជួរមុខនៃអាទិភាពរបស់ពួកគេ។ ទោះយ៉ាងណា ការលាលែងតំណែងរបស់លោក Hariri មិនគ្រប់គ្រាន់ទេ ហើយក្រុមអ្នកតវ៉ា នឹងបន្តស្នាក់នៅតាមដងផ្លូវ រហូតដល់ថ្នាក់នយោបាយទាំងមូល ត្រូវបានផ្លាស់ប្តូរ ហើយមន្ត្រី ត្រូវទទួលខុសត្រូវចំពោះវិធីសាស្រ្តពុករលួយរបស់ពួកគេ ក្នុងឆ្នាំកន្លងមក។

ក្រុមអ្នកតវ៉ាជាង ១ លាននាក់ ដែលមានអាយុ សាសនា និងនិកាយខុសគ្នា បានធ្វើដំណើរតាមដងផ្លូវក្នុងប្រទេសលីបង់ កាលពី១៣ ថ្ងៃមុន ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងអំពើពុករលួយ និងគោលនយោបាយរបស់រដ្ឋាភិបាល។ ពួកគេ បានតវ៉ាអំពីអវត្តមាននៃសេវាកម្មមូលដ្ឋាន ដែលមានដូចជា ការថែទាំសុខភាពសមស្រប អគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាត ក៏ដូចជា អត្រាគ្មានការងារធ្វើខ្ពស់ ក្នុងចំណោមយុវជន។

ពួកគេ ក៏បានស្នើឱ្យមានការបោះឆ្នោតសភាលឿនជាងមុន ដើម្បីអនុញ្ញាតឱ្យសមាជិកសភាថ្មី ធ្វើការបម្រើប្រយោជន៍ប្រជាជនលីបង់។ សេដ្ឋកិច្ចលីបង់ បានស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ដោយឱនភាពថវិកាចំនួន ១១,៤ ភាគរយនៃ GDP និងបំណុលសាធារណៈខ្ពស់ គួរឱ្យព្រួយបារម្ភ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។