Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមសកម្មប្រយុទ្ធ ១៣ នាក់ ត្រូវបានសម្លាប់ នៅភាគខាងជើង Sinai របស់អេហ្ស៊ីប

  • បោះពុម្ព

ក្រសួងមហាផ្ទៃអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រុមភេវរករយ៉ាងតិច ១៣ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់មួយ កាលពីថ្ងៃអង្គារនៅទីក្រុង Arish ភាគខាងជើងនៃតំបន់ Sinai ។

សេចក្តីថ្លែងការណ៍ បាននិយាយថា សន្តិសុខជាតិរបស់រដ្ឋ បានទទួលព័ត៌មានអំពីជម្រកលាក់ខ្លួនរបស់ក្រុមភេវរករមួយក្រុម នៅក្នុងផ្ទះដែលស្ងាត់ជ្រងំមួយ នៅខាងក្នុងកសិដ្ឋាន។ សេចក្តីរាយការណ៍បានបន្ថែមថា ផ្ទះនេះ ត្រូវបានគេយកធ្វើជាមូល-ដ្ឋានសម្រាប់ការបណ្តុះបណ្តាល និងចាប់ផ្តើមប្រតិបត្តិការយ៉ាងខ្លាំងក្លាប្រឆាំងនឹងកងសន្តិសុខ។

ការបាញ់គ្នាទៅវិញទៅមក បានបន្សល់ទុកនូវក្រុមសកម្មប្រយុទ្ធចំនួន ១៣ នាក់ ស្លាប់ និងកាំភ្លើងស្វ័យប្រវត្តិ ៦ គ្រឿង កាំភ្លើងខ្លី ៤ ដើមគ្រាប់បែក១ និងខ្សែក្រវ៉ាត់បំផ្ទុះចំនួន ២ នៅកន្លែងកើតហេតុ។

អេហ្ស៊ីប បានប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាមជាច្រើនឆ្នាំមកហើយ នៅ Sinai។ ការវាយឆ្មក់របស់រដ្ឋាភិបាល និងការវាយប្រហារប្រឆាំងនឹងកងសន្តិសុខ បានធ្វើឱ្យភេវរករជាង ១.០០០ នាក់ និងសន្តិសុខរាប់រយនាក់ ត្រូវបានសម្លាប់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃព្រហស្បត្តិ៍។