Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សណ្ឋាគារមួយ បានដួលរលំ បន្ទាប់ពីរញ្ជួយដីខ្លាំងបានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន

  • បោះពុម្ព

ការរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារតំបន់កណ្តាល Mindanao នៅភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ និងបានសម្លាប់មនុស្សយ៉ាងតិច ៥ នាក់ និងខូចខាតអគារយ៉ាងធ្ងន់ធ្ងរដែលបង្កដោយការរញ្ជួយ២ដ៏សាហាវ កាលពីពេលមុន។

ការរញ្ជួយដីកម្រិត ៦.៥ រិកស្ទ័រ បានវាយប្រហារកោះ Mindanao នេះបើតាមការស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក បណ្តាលឱ្យអ្នកស្រុករត់ទៅរកសុវត្ថិភាព នៅក្នុងតំបន់តែមួយដែលមានរញ្ជួយខ្លាំងហើយបានសម្លាប់មនុស្ស ៨ នាក់ កាលពីថ្ងៃអង្គារ។

មន្រ្តីសុខុមាលភាពសង្គម បាននិយាយថា មនុស្ស ៥ នាក់ នៅខេត្ត Cotabato ខាងជើង បានស្លាប់ដោយសារការរញ្ជួយដី រួមទាំងមេភូមិម្នាក់ នៅពេលជញ្ជាំងការិយាល័យ បានដួលលើរូបគាត់។

ការរញ្ជួយដ៏ខ្លាំងក្លានេះ ក៏បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារខុនដូមួយ នៅទីក្រុង Davao ភាគខាងត្បូងដ៏សំខាន់មួយ ដែលស្ថិតនៅចម្ងាយប្រហែល ៤៥ គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃស្នូលរញ្ចួយ។

ប៉ូលីសបានប្រាប់កាសែត AFP ថា យ៉ាងហោចណាស់មនុស្ស ៨ នាក់ បានរងរបួសនៅនឹងអគារ ហើយក្រុមអ្នកជួយសង្គ្រោះ បានបើកការស្រាវជ្រាវ ដើម្បីកំណត់ថាតើ មានអ្នកស្រុកអាចជាប់នៅខាងក្នុងឬយ៉ាងណា នេះបើតាមការផ្សាយរបស់ Channel News Asia កាលពី ល្ងាចថ្ងៃព្រហស្បត្តិ៍។