Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧទ្ធម្ភាគចក្រកូរ៉េខាងត្បូងធ្លាក់ក្នុងសមុទ្រ ក្បែរប្រជុំកោះជម្លោះជាមួយជប៉ុន, មនុស្ស៧នាក់បាត់ខ្លួន...

  • បោះពុម្ព

(សេអ៊ូល)៖ ក្រុមសង្គ្រោះរបស់កូរ៉េខាងត្បូង កំពុងតែបំពេញប្រតិបត្តិការ ដើម្បីស្វែងរកមនុស្ស ចំនួន ០៧នាក់ ដែលកំពុងបាត់ខ្លួនក្នុងផ្ទៃសមុទ្រ ក្បែរប្រជុំកោះដុកដូ (Dokdo) ក្រោយពីមានសេចក្តីរាយការណ៍ថា  ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់នៅក្នុងតំបន់នោះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ឧទ្ធម្ភាគចក្រ ដែលបានធ្លាក់ចូល សមុទ្រខាងលើនេះ ជាប្រភេទអ៊ែរបឺស H225 (Airbus Helicopters H225) បានធ្វើដំណើរ ទៅកាន់តំបន់ប្រជុំកោះ ដុកដូ ដើម្បីជួយសង្គ្រោះ ប្រជាជនកូរ៉េខាងត្បូង ដែលបានទទួលរងរបួស និងជិះលើទូកនេសាទមួយ។

សម្រាប់មនុស្សជិះ នៅលើឧទ្ធម្ភាគចក្រនោះគឺមាន ០៧នាក់ ដោយប្រាំនាក់ជាក្រុមសង្គ្រោះ, ម្នាក់ជាអ្នកនេសាទ និងម្នាក់ទៀតជាជនស៊ីវិល។ គួរបញ្ជាក់ថា អ្នករងរបួសជាជនជាតិ កូរ៉េខាងត្បូង ដែលបានជិះនៅលើទូកនេសាទនោះ ត្រូវបានគេរបាយការណ៍ថា បានទទួលរងរបួស និងត្រូវបានទូកនេសាទមួយ ដឹកទៅកាន់កោះ ដុកដូ ដើម្បីរង់ចាំឧទ្ធម្ភាគចក្រមកសង្គ្រោះ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង មិនទាន់បញ្ជាក់ថា តើមូលហេតុអ្វីដែលបានបង្កឲ្យ ឧទ្ធម្ភាគចក្រខាងលើនេះ ធ្លាក់នោះឡើយ ប៉ុន្តែយន្តហោះយោធា និងក្រុមអ្នកមុជទឹកត្រូវ បានបញ្ជូនទៅកាន់ទីនោះហើយ ដើម្បីស្វែងរកអ្នកបាត់ខ្លួន។ ដុកដូ (Dokdo) គឺជាប្រជុំកោះដ៏តូចមួយ ដែលស្ថិតនៅក្នុងសមុទ្រជប៉ុន (Japan Sea) ចន្លោះប្រទេស កូរ៉េខាងត្បូង និងជប៉ុនតែម្តង។

ប្រជុំកោះដែលជប៉ុនដាក់ឈ្មោះថា តាកេហ្ស៊ីម៉ា មួយនេះគឺបច្ចុប្បន្នកូរ៉េខាងត្បូង ជាអ្នកគ្រប់គ្រង  ប៉ុន្តែសម្រាប់ជប៉ុនវិញ ក៏កំពុងអះអាង កម្មសិទ្ធិដូចគ្នា៕

ដកស្រង់ពី៖ Fresh News