Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកស្លាប់ក្នុងការរញ្ជួយដីនៅហ្វីលីពីន កើនឡើងដល់ ២១

  • បោះពុម្ព

អជ្ញាធរហ្វីលីពីន បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំងក្លាចំនួន ២ លើក ដែលបានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន ក្នុងសប្តាហ៍កន្លងមកនេះ បានកើនឡើងដល់ ២១ នាក់ ខណៈអ្នកនៅរស់បានតស៊ូដើម្បីទទួលបានស្បៀងអាហារ និងទឹក។

គ្រោះរញ្ជួយដីកម្រិត ៦.៦ រិកស្ទ័រ និង ៦.៥ រ៉ិចទ័រ បានវាយប្រហារកោះ Mindanao ២ ថ្ងៃ ដាច់ពីគ្នា ដោយបំផ្លាញអគារ និងធ្វើឲ្យប្រជាជនរាប់ម៉ឺននាក់ ផ្លាស់ទីលំនៅ។ រូបភាពទូរទស្សន៍បានបង្ហាញ អ្នកភូមិមួយចំនួនដែលស្នាក់នៅក្រោមតង់ក្បែរផ្លូវហាយវ៉េ បានសុំជំនួយពីអ្នកបើកម៉ូតូឆ្លងកាត់តំបន់នោះ ដោយកាន់ដឹកផ្ទាំងក្រដាសសុំស្បៀងអាហារ និងទឹក។

ក្រុមប្រឹក្សាគ្រោះមហន្តរាយជាតិ បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពជាច្រើនទៀត ដែលពួកគេភាគច្រើន ត្រូវបានកម្ទេចកម្ទីបាក់បែក និងបំណាក់ដីបាក់សង្កត់ ដែលបណ្តាលមកពីការរញ្ជួយយ៉ាងខ្លាំង។

ការរញ្ជួយដីនេះ ក៏បានធ្វើឱ្យអ្នកស្រុកចំនួន ៤៣២ នាក់រងរបួស និងមនុស្ស ២ នាក់ទៀត កំពុងបាត់ខ្លួន។ ការរញ្ជួយដីដ៏ធំ កាលពីថ្ងៃព្រហស្បតិ៍ គឺជាលើកទី ៣ ចាប់តាំងពីពាក់កណ្តាលខែតុលា នៅក្នុងតំបន់ Mindanao ដែលជាគ្របដណ្តប់ផ្ទៃដីចំនួនមួយភាគបីនៃប្រទេសហ្វីលីពីន នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃអាទិត្យ។