បណ្តាញសង្គម

កូរ៉េខាងជើង បាញ់គ្រាប់មីស៊ីលដែលមិនស្គាល់អត្តសញ្ញាណ ឆ្ពោះទៅសមុទ្រខាងកើត

អគ្គសេនាធិការចំរុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយ កាលពីថ្ងៃ ព្រហស្បតិ៍ថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលដែលមិនបាន កំណត់អត្តសញ្ញាណ ឆ្ពោះទៅសមុទ្រខាងកើត។

JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលនេះ ត្រូវ បានបាញ់នៅពេលរសៀល ដោយមិនបានបញ្ជាក់បន្ថែមទេ។

JCS បានកត់សម្គាល់ថា យោធាកូរ៉េខាងត្បូង កំពុងតាមដានយ៉ាងដិត ដល់នូវស្ថានភាពដែលពាក់ព័ន្ធ និងរក្សាជំហរការពារជាតិ ក្នុងការរៀប ចំសម្រាប់ការបាញ់បង្ហោះបន្ថែមដែលអាចកើតមាន។

ការបាញ់មីស៊ីលផ្លោងចុងក្រោយបង្អស់របស់កូរ៉េខាងជើង ត្រូវបានធ្វើ ឡើងនៅថ្ងៃទី ២ ខែតុលា នៅពេលដែលប្រទេសកូរ៉េខាងត្បូង បាន ឃើញថា វាជាប្រភេទមីស៊ីលផ្លោង Pukkuksong ដែលបាញ់ដោយកប៉ាល់មុជទឹក នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃចុងសប្តាហ៏ ។