Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រឿងញៀនរឹបអូសចំនួន ២៨ តោន ត្រូវបានបំផ្លាញនៅអាហ្គានីស្ថាន

  • បោះពុម្ព

អជ្ញាធរអាហ្គានីស្ថាន បានដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានប្រហែល ២៨ តោន នៅក្នុងខេត្តចំនួនពីរ កាលពីថ្ងៃអាទិត្យ ដែលជាការប្រយុទ្ធចុងក្រោយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។

ស្នងការប៉ូលិសខេត្ត បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងនោះថា នៅភាគខាងជើងនៃខេត្ត Baghlan មានគ្រឿងញៀនចំនួន ១៥ តោន ត្រូវបានដុតចោល និងបំផ្លាញដោយប៉ូលីសខេត្ត នៅជាយក្រុងនៃទីក្រុង Pul-e-Khumri ។

ស្រដៀងគ្នានេះដែរ ថ្នាំញៀនប្រហែល ១៣ តោន ត្រូវបានកម្ទេចនៅ Lashkar Gah ដែលជាទីរួមខេត្ត Helmand ភាគខាងត្បូង។

យោងតាមមន្រ្តីប៉ូលីស បានអោយដឹងថា ក្នុងចំណោមគ្រឿងញៀនដែលត្រូវបានដុតចោល និងកំទេច រួមមានអាភៀន ហេរ៉ូអ៊ីន ម័រហ្វីន ថ្នាំស្រវឹង មេតំហ្វេតាមីន និងគ្រឿងញៀនខុសច្បាប់ដទៃទៀត ដែលត្រូវបានរឹបអូស កាលពីមួយឆ្នាំកន្លងមកនេះ។

ក្នុងឆ្នាំ ២០១៨ អាភៀនចំនួន ៦.៤០០ តោន ត្រូវបានផលិតនៅតំបន់ភាគខាងលិច និងភាគខាងត្បូងនៃប្រទេស ដែលជាតំបន់មានកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល ទៅដល់តិចតួច។

ចំនួនអាភៀននោះ គឺតិចជាង បើប្រៀបធៀបទៅនឹងចំនួន ៩.០០០ តោន ក្នុងឆ្នាំ ២០១៧ នេះបើយោងតាមតួលេខផ្លូវការ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។