Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងកម្លាំងសហរដ្ឋអាមេរិក ចាកចេញពីមូលដ្ឋានផ្សេងទៀតនៅភាគខាងជើងប្រទេសស៊ីរី

  • បោះពុម្ព

ប្រភពបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានដកខ្លួនចេញពីមូលដ្ឋានមួយ នៅតំបន់ជនបទភាគខាងជើងនៃខេត្ត Aleppo នៅភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ។

ក្រុមសកម្មជន បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានចាកចេញពីមូលដ្ឋាន Sabta ក្បែរភូមិ Surrin ភាគខាងត្បូងនៃទីក្រុង Ayn al-Arab នាភាគខាងជើងតំបន់ជនបទ Aleppo បន្ទាប់ពីបានដកចេញនូវរាល់ឧបករណ៍ទាំងអស់។

ពួកគេ បាននិយាយថា រថយន្តដឹកទំនិញ១០គ្រឿងជាង បានចាកចេញពីមូលដ្ឋាន ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក បន្ទាប់ពីបានដកចេញទាំងស្រុង ដោយបន្ថែមថា គ្មានអ្វីនៅសេសសល់ទេ ក្រៅពីអគារទទេ។

ប្រភព ក៏បានប្រាប់កាសែតស៊ិនហួរថា ការដកចេញក្បួនរថយន្តរបស់សហរដ្ឋអាមេរិក គឺជាការដកចេញដ៏ធំមួយ ដោយកត់សម្គាល់ថា កងកម្លាំងសហរដ្ឋអាមេរិក នឹងចាកចេញទៅកាន់ប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាងនោះ។

អ្នកឃ្លាំមើលសង្រ្គាមសិទ្ធិមនុស្សស៊ីរី បាននិយាយថា សហរដ្ឋអាមេរិកគ្រោងនឹងបង្កើតមូលដ្ឋានយោធាចំនួន ៣ នៅភាគឥសាននៃប្រទេសស៊ីរី ជាពិសេសនៅទីក្រុង al-Qamishli ដែលគ្រប់គ្រងដោយកម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយឃឺដ។

គួរកត់សម្គាល់ថា សហរដ្ឋអាមេរិក បានដកកងកម្លាំងជាច្រើនពីភាគខាងជើងប្រទេសស៊ីរី ទៅអ៊ីរ៉ាក់វិញ ភាគច្រើនគឺដកចេញពីតំបន់ដែលត្រូវបានប្រគល់ឱ្យកងទ័ពស៊ីរីវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងកម្លាំងឃឺដ និងកងទ័ពស៊ីរី។