Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីរ៉ង់កំពុងបង្កកំហុសឆ្គងដ៏ធំ និងមានចេតនាជំរិតទារប្រាក់ពីអន្តរជាតិ, នេះបើតាមក្រសួងការបរទេសអាមេរិក

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្ យក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថា ការបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញរបស់អ៊ីរ៉ង់ គឺជាកំហុសឆ្គងមួយដ៏ធំ និងជាចេតនាគំរាមកំហែង ដើម្បីទទួលបានសម្បទាន ឬជំរិតទារប្រាក់ ពីសហគមន៍អន្តរជាតិតែម្តង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យខាងលើដដែលបានលើកឡើង យ៉ាងដូច្នេះថា «យើងគាំទ្រយ៉ាងពេញទំហឹងដល់ ទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) ក្នុងការដឹកនាំការផ្ទៀងផ្ទាត់ដោយឯករាជ្យ លើសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏ដូចជាត្រួតពិនិត្យរបាយការណ៍របស់ IAEA ជុំវិញការវិវត្តស្ថានភាពនានា... ប៉ុន្តែព្រមពេលជាមួយគ្នា ការបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ បានបង្ហាញយ៉ាងច្បាស់ពីចេតនាគំរាមកំហែងចង់បានសម្បាទាន ឬជំរិតទារប្រាក់ ពីសហគមន៍អន្តរជាតិ»។

គួរជម្រាបថា ប្រតិបត្តិការរបស់ទីក្រុងវ៉ាស៊ីនតោន កើតមានឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថា ខ្លួននឹងចាប់ផ្ដើមបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ នៅថ្ងៃទី០៦ ខែវិច្ឆិកានេះតែម្តង ឱ្យដល់កម្រិត៥ភាគរយ នៅឯរោងចក្រនុយក្លេអ៊ែរក្រោមដី ហ្វ័រដូវ (Fordow) តាមរយៈការបញ្ចូលឧស្ម័នបញ្ឆេះកម្តៅឡើងវិញ៕

ដកស្រង់ពី៖ Fresh News