Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើងប្រមាថអតីតអនុប្រធានាធិបតីអាមេរិក Joe Biden ថាជា «សត្វសុនខកើតជំងឺ» ដែលគួរតែត្រូវសំពងឲ្យងាប់

  • បោះពុម្ព

(សេអ៊ូល)៖ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ដែលបច្ចុប្បន្នជាបេក្ខជនម្នាក់ របស់គណបក្សប្រជាធិបតេយ្យអាមេរិក សម្រាប់ ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ បានទទួលរងការប្រមាថ មើលងាយពីសំណាក់កូរ៉េខាងជើងថា ជាសត្វសុនខមួយក្បាល ដែលកើតជំងឺឆ្កែឆ្កួត។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា លោក Biden ថ្លើមធំហ៊ានបរិហារកេរ្តិ៍មក លើសេចក្តីថ្លៃថ្នូរនៃប្រមុខដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង។

ក្នុងការចុះផ្សាយរបស់ខ្លួន KCNA បានបន្តដូច្នេះថា «សុនខកើតជំងឺឆ្កែ ឆ្កួតដូចលោក Biden ជាដើមនេះ អាចបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើននាក់ ប្រសិនបើនៅបណ្តាយ ឲ្យរត់ពាសវាលពាសកាល។ ដូច្នេះត្រូវ យកដំបងសំពងសុនខ កើតជំងឺបែបនេះឲ្យងាប់ទើបល្អ ហើយការធ្វើយ៉ាងដូច្នោះ ក៏នឹងជាប្រយោជន៍ សម្រាប់សហរដ្ឋអាមេរិកផ្ទាល់ផងដែរ»។

គួរជម្រាបថា វាមិនច្បាស់នោះទេ ហេតុអ្វីបានជាទីក្រុងព្យុងយ៉ាងខឹងលោក Joe Biden ខ្លាំងបែបនេះ ប៉ុន្តែបើតាមឃ្លីបវីដេអូឃោសនាបោះ ឆ្នោតមួយរបស់លោក Biden ដែលចេញផ្សាយក្នុងសប្តាហ៍នេះ វីដេអូនោះបានរិះគន់ធ្ងន់ៗ ទៅលើគោលនយោបាយការបរទេសរបស់លោក ត្រាំ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ គឺត្រង់ចំណុចដែលមានការនិយាយថា លោក ដូណាល់ ត្រាំ រុញច្រានសម្ព័ន្ធមិត្តអាមេរិកឲ្យឃ្លាតឆ្ងាយ ខណៈមេដឹកនាំផ្តាច់ការ ទទួលបានការកោតសរសើរពីលោក ត្រាំ ដោយនៅពេលប្រើពាក្យ «មេដឹកនាំផ្តាច់ការ» នោះ គេឃើញរូបថតចាប់ដៃគ្នា រវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន កំឡុងជំនួបកំពូលនៅសិង្ហបុរី កាលពីឆ្នាំ២០១៨ បង្ហាញចេញមក៕

ដកស្រង់ពី៖ Fresh News