Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនអំពាវនាវឲ្យសហរដ្ឋអាមេរិកឈប់ដំឡើងសាច់ដុំតទៀត នៅសមុទ្រចិនខាងត្បូង

  • បោះពុម្ព

(បាងកក)៖ នាថ្ងៃចន្ទនេះចិន បានស្នើឲ្យយោធាអាមេរិក បញ្ឈប់ការដំឡើងសាច់ដុំ នៅសមុទ្រចិនខាងត្បូងតទៀតទៅ ក្នុងឱកាសនៃការជួបមុខគ្នា រវាងប្រមុខការពារជាតិ នៃប្រទេសទាំងពីរ នៅឯទីក្រុងបាងកក។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CGTN នៅរសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យនៃក្រសួងការពារជាតិចិន លោក Wu Qian បានឲ្យដឹងថា កំឡុងជំនួបបិទទ្វារ នាឱកាសចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីការពារជាតិ ដែលដឹកនាំដោយអាស៊ាន នៅទីក្រុងបាងកកប្រទេសថៃ រដ្ឋមន្រ្តីការពារជាតិចិន លោក Wei Fenghe បានប្រាប់រដ្ឋមន្រ្តីការពារជាតិ លោក Mark Esper ឲ្យបញ្ឈប់ការដំឡើងសាច់ដុំ នៅសមុទ្រចិនខាងត្បូង ហើយឈប់ប្រព្រឹត្តសកម្មភាពបង្កហេតុ និងបង្កើនភាពតានតឹង នៅតំបន់ផ្លូវទឹកដ៏សំខាន់នេះទៀតទៅ។

លោក Wu បានគូសបញ្ជាក់បន្ថែមថា លោក Wei ចង់ស្នើឲ្យសហរដ្ឋអាមេរិក ឈប់ចេះមកជ្រៀតជ្រែក ចូលក្នុងបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង និងបញ្ឈប់ការធ្វើសកម្មភាពយោធា ក្រោមចេតនាបង្កហេតុនៅតំបន់នេះ។ ពាក់ព័ន្ធបញ្ហាតំបន់សមុទ្រចិនខាងត្បូង ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានបង្កើនវត្តមានយោធានៅទីនោះ ហើយព្យាយាមគំរាមកំហែងប្រទេសអាស៊ីមួយចំនួនទៀត ដែលមានចំណែកទាមទារលើសមុទ្រចិនខាងត្បូងដែរ។

គួរជម្រាបថា កាលពីប៉ុន្មានសប្តាហ៍មុន មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់នៅឯសេតវិមាន បានរិះគន់ចិនថា កំពុងតែដំឡើងឫទ្ធិនៅសមុទ្រចិនខាងត្បូង ខណៈកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រមុខការពារជាតិអាមេរិក លោក Esper ទើបតែបានចោទទីក្រុងប៉េកាំងថា បានងាកទៅប្រើវិធីសាស្រ្តបែបគំរាមកំហែង ដើម្បីឈានទៅសម្រេចគោលដៅជាយុទ្ធសាស្រ្តរបស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

ដើម្បីជាការប្រឆាំងនឹងទីក្រុងប៉េកាំង យោធាជើងទឹកអាមេរិកជាប្រចាំបានធ្វើប្រតិបត្តិការហៅថា «សេរីភាពនៃនាវាចរណ៍» តាមរយៈការបញ្ជូននាវាចម្បាំងខ្លួនឲ្យទៅកាន់ក្បែរៗប្រជុំកោះដែលចិនកាន់កាប់នៅសមុទ្រចិនខាងត្បូង ខណៈទង្វើបែបនេះតែងរងការរិះគន់ពីចិនជានិច្ច៕