Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ៖ «ទោះបីលោក ចូ បៃដិន ស្ពឹកស្រពន់បន្តិចមែន តែលោកមិនមែនជា...ឆ្កួតដូចកូរ៉េខាងជើងថាឡើយ»

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការប្រដូចអតីត ប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) ទៅនឹង «សុនខឆ្កួតមួយក្បាល» ពីសំណាក់កូរ៉េខាងជើង គឺជាទង្វើមិនសមរម្យឡើយ ព្រោះលោក Biden មានលក្ខណៈសម្បត្តិល្ អប្រសើរជាងនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ នៅក្នុងសារចេញមុខ ការពារលោក Joe Biden ដ៏កម្រមួយនៅលើ Twitter កាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «លោក Joe Biden អាចជាមនុស្សដេកទ្រមក់ និងស្ពឹកស្រពន់ម្នាក់... ប៉ុន្តែលោកមិនមែនជាសុនខឆ្កួត មួយក្បាលនោះទេ ដ្បិតលោកមានលក្ខណៈសម្បត្តិល្អ ប្រសើរជាងនេះ»។

តែយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានបញ្ជាក់លម្អិតពី ចេតនាពិតប្រាកដ ជំរុញឱ្យលោកលើកឡើងបែបនេះនោះទេ ដោយគ្រាន់តែគេដឹងថា នេះគឺជារឿងកម្រមួយ ដែលលោកចេញមុខការពារលោក Biden ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាគូរប្រជែងដ៏ធំរបស់លោក សម្រាប់ការបោះឆ្នោត ប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ដែលបច្ចុប្បន្នជាបេក្ខជនម្នាក់ របស់គណបក្សប្រជាធិបតេយ្យអាមេរិក សម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ បានទទួលរង ការប្រមាថមើលងាយ ពីសំណាក់កូរ៉េខាងជើងថា ជាសត្វសុនខមួយក្បាល ដែលកើតជំងឺឆ្កួត។

ការប្រើសម្ដីដ៏អសុរស នេះកើតមានឡើង ក្រោយទីភ្នាក់ងារព័ត៌មាន រដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា លោក Biden ថ្លើមធំហ៊ានបរិហារកេរ្តិ៍ មកលើសេចក្តីថ្លៃថ្នូរ នៃប្រមុខដឹកនាំកំពូល របស់ប្រទេសកូរ៉េខាងជើង៕

ដកស្រង់ពី៖ Fresh News