Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូដកម្មខាងដឹកជញ្ជូន ធ្វើអោយប្រទេសបង់ក្លាដែសជាប់គាំង

  • បោះពុម្ព

កូដកម្មមួយធ្វើឡើងពីសំណាក់ផ្នែកនៃកម្មករដឹកជញ្ជូន តវ៉ានឹងការអនុវត្តច្បាប់ថ្មី ស្តីពីការដឹកជញ្ជូនតាមផ្លូវគោកឆ្នាំ ២០១៨ បានធ្វើឱ្យរាំងស្ទះដល់ចលនារថយន្តក្រុង រថយន្តដឹកទំនិញតូច និងធុនធំ នៅផ្នែកខ្លះនៃប្រទេសបង់ក្លាដែស កាលពីថ្ងៃព្រឹកថ្ងៃពុធ។ មនុស្សរាប់ពាន់នាក់ នៅស្ថានីយចំណតឡានក្រុងធំៗ នៅ Dhaka បានទទួលរងការប៉ះពាល់យ៉ាងខ្លាំង។

តំណាងក្រុមប្រឹក្សាសាមគ្គីភាពកម្មករ និងម្ចាស់រថយន្តដឹកជញ្ជូនទំនិញរបស់បង់ក្លាដែស បានប្រាប់អ្នកសារព័ត៌មានថា ពួកគេមិនបានប្រឆាំងនឹងច្បាប់ថ្មីនេះទេ។

ច្បាប់ថ្មី ត្រូវបានគេរាយការណ៍ថា បានដាក់ទោសប្រហារជីវិតចំពោះអ្នកបើកបរ ប្រសិនបើមានអ្នកណាម្នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងពិន័យជាប្រាក់ចំនួន ១,៥ លានតាកា (ប្រហែល ១៨.០០០ ដុល្លារអាមេរិក) ប្រសិនបើនរណាម្នាក់រងរបួស។

អជ្ញាធររដ្ឋាភិបាលពាក់ព័ន្ធ កំពុងចរចារជាមួយតំណាងម្ចាស់ និងកម្មករ ដែលបានទាមទារធ្វើវិសោធនកម្មច្បាប់ដឹកជញ្ជូន តាមផ្លូវគោកឆ្នាំ ២០១៨ ដែលត្រូវបានអនុម័តនៅក្នុងរដ្ឋសភា កាលពីខែមុន ដោយមានបទប្បញ្ញត្តិ ចែងសម្រាប់ការដាក់ទណ្ឌកម្មយ៉ាងតឹងរឹង ចំពោះជនល្មើសចរាចរណ៍។ រហូតមកដល់ពេលនេះ មិនមានឧប្បត្តិហេតុអ្វីកើតឡើងដោយសារការធ្វើកូដកម្មនេះទេ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។