Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតប្រធានាធិបតីបូលីវី៖ បញ្ហាបច្ចេកទេសឧទ្ធម្ភាគចក្រដែលដឹករូបខ្ញុំ គឺជាការប៉ុនប៉ងធ្វើឃាត

  • បោះពុម្ព

(ម៉ិចស៊ីកូ)៖ អតីតប្រធានាធិបតីបូលីវី លោក Evo Morales បានអះអាងថា បញ្ហាបច្ចេកទេសកើតឡើង លើឧទ្ធម្ភាគចក្រគ្រឿង  ដែលដឹករូបលោក កាលពីខែតុលាកន្លងទៅ គឺជាការប៉ុនប៉ងសម្លាប់រូបលោក និងមិនមែនជាឧបទ្ទវហេតុឡើយ។

នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ការលើកឡើងខាងលើរបស់ លោក Morales ធ្វើឡើងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខ ជាមួយអតីតប្រធានាធិបតីអេក្វាឌ័រ លោក Rafael Correa តាមកញ្ចក់ទូរទស្សន៍ RT ជាភាសាអេស្ប៉ាញ ក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក Morales បានគូសបញ្ជាក់ដូច្នេះថា៖ «មុនដំបូង ខ្ញុំគិតថាវាគឺជាឧបទ្ទវហេតុ ប៉ុន្តែពេលនេះខ្ញុំហ៊ានធានាថាវាជាការប៉ុនប៉ងសម្លាប់រូបខ្ញុំ»។

លើសពីនេះទៅទៀត អតីតប្រធានាធិបតីបូលីវីរូបនេះ ក៏ទម្លាក់ការទទួលខុសត្រូវនៃការប៉ុនប៉ងធ្វើឃាតរូបលោកទៅលើ ឧត្ដមសេនីយកងទ័ពអាកាស លោក Jorge Gonzalo Terceros Lara និង លោក Luis Fernando Camacho ដែលលោក ផ្ទាល់ចោទថាជាមេរដ្ឋប្រហារផងដែរ។

គួរជម្រាបថា លោក Evo Morales ដែលបានកាន់អំណាចអស់១៤ឆ្នាំ និងបច្ចុប្បន្នកំពុងរស់នៅជ្រកកោនក្នុងប្រទេសម៉ិចស៊ីកូ បានលាលែងចេញពីតំណែងជាប្រធានាធិបតីបូលីវី កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីផ្ទុះបាតុកម្មទ្រង់ទ្រាយធំដែលប្រឆាំងនឹងការជាប់ឆ្នោតរបស់លោកកាលពីខែតុលា។ លោក Morales បានចាត់ទុកស្ថានការណ៍នេះថា ជាការធ្វើរដ្ឋប្រហារ។

ក្រោយការលាលែងរបស់លោក Morales លោកស្រី Anez បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទីដោយពុំបានឆ្លង កាត់ការបោះឆ្នោតសម្រេចពីសភាឡើយ ហើយលោកស្រីបានសន្យាថា នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សាជាថ្មី ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន៕

ដកស្រង់ពី៖ Fresh News