Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនបញ្ជាក់៖ «ហុងកុងនៅតែជាផ្នែកមួយរបស់ចិន ទោះបីជាលទ្ធផលបោះឆ្នោត ចេញមកបែបណាក៏ដោយ»

  • បោះពុម្ព

 (តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានថ្លែងនៅថ្ងៃចន្ទនេះថា ទោះបីជាមានអ្វីកើតឡើងក៏ដោយ  ក៏ទីក្រុងហុងកុង នៅតែជាផ្នែកមួយ របស់ប្រទេសចិនជានិច្ច។

ការថ្លែងរបស់លោក វ៉ាង ធ្វើឡើងចំពោះមុខការចេញផ្សាយព័ត៌មាននានា ពាក់ព័ន្ធនឹងក្រុមគាំទ្រ លទ្ធិលប្រជាធិបតេយ្យ បានឈ្នះឆ្នោត យ៉ាងច្រើនសម្បើមមិនធ្លាប់មាន នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុមអ្នកវិភាគមួយចំនួន បានបង្ហាញក្តីព្រួយបារម្ភថា លទ្ធផលក្រោយការបោះឆ្នោត កាលពីថ្ងៃអាទិត្យម្សិលមិញ នៅហុងកុងគឺជាសញ្ញាបង្ហាញថា ប្រជាជនភាគច្រើនក្នុងទីក្រុងមួយនេះ នៅតែបន្តគាំទ្រការធ្វើបាតុកម្ម បន្ថែមទៀត ដែលត្រូវបានអូសបន្លាយ ជាងកន្លះឆ្នាំទៅហើយនោះ។ ជុំវិញបញ្ហានេះលោក វ៉ាង យី ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាមិនទាន់ក្លាយជាលទ្ធផល ចុងក្រោយ (ផ្លូវការ) នោះឡើយ។

ចាំលទ្ធផលផ្លូវការចេញមកសិន, តើបានទេ? យ៉ាងណាក៏ដោយ អ្វីដែលជាភាពច្បាស់លាស់នោះ គឺទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ  ក៏ទីក្រុងហុងកុង នៅតែជាផ្នែកមួយរបស់ចិន និងជាតំបន់រដ្ឋបាលពិសេសរបស់ចិនជានិច្ច...»។ រដ្ឋមន្ត្រីការបរទេសចិនខាងលើនេះ  ក៏បានសង្កត់ធ្ងន់ផងដែរថា «ចេតណាណាមួយដែលចង់ បង្កឲ្យហុងកុងរញ៉េរញ៉ៃ ឬក៏បំផ្លាញវិបុលភាព និងស្ថិរភាពនៃទីក្រុងនេះ នឹងមិនអាចទទួលជោគជ័យឡើយ...»។

អាជ្ញាធររៀបចំការបោះឆ្នោត នៅហុងកុងបានឲ្យដឹងថា ប្រជាជនហុងកុងយ៉ាងតិច ២.៩៤លាននាក់បានចូលរួមបោះឆ្នោត លើសឆ្នាំ២០១៥ រហូតដល់ទៅជាងពាក់កណ្តាល ដែលកាលនោះមានត្រឹម ១.៤៧លាននាក់ប៉ុណ្ណោះបានទៅបោះឆ្នោត។ គិតត្រឹមព្រឹកនេះក្រុមបេក្ខជន ដែលមាននិន្នាការ គាំទ្រលទ្ធិប្រជាធិបតេយ្យ ទទួលបានសំឡេងភាគច្រើន ក្នុងក្រុមប្រឹក្សាសង្កាត់ ជាមួយអាសនៈប្រមាណ ២៨៣ ក្នុងចំណោម អាសនៈសរុបជាង ៤៥០។

ក្រុមប្រឹក្សាសង្កាត់នៃទីក្រុងហុងកុង មានតួនាទីចាត់ចែងលើការចំណាយខ្លះៗ ហើយមានសិទ្ធិសម្រេច លើបញ្ហាមួយចំនួន  ប៉ុន្តែក៏អាចបម្រើជាវេទិកាមួយ ដើម្បីបន្សាយឥទ្ធិពលនយោបាយ នៅក្នុងទីក្រុងផងដែរ។

គួរជម្រាបថា បើតាមការយល់ឃើញ របស់ក្រុមបេក្ខជនគាំទ្រប្រជាធិបតេយ្យ ការបោះឆ្នោតអាណត្តិនេះ មានលក្ខណៈពិសេសត្រង់ថា  វាគឺជាការតតាំងផ្លូវការ ជាមួយក្រុមអ្នកដែលគាំទ្ររដ្ឋបាលហុងកុង ក៏ដូចជារដ្ឋាភិបាលទីក្រុងប៉េកាំង នៅចំពោះមុខចលនាបាតុកម្ ម ដែលបានចាប់ផ្តើមឡើង កាលពីខែមិថុនា ឆ្នាំ២០១៩ និងបន្តមកទល់បច្ចុប្បន្ន ហើយមានអំពើហិង្សា កាន់តែធ្ងន់ធ្ងរឡើងៗ  រហូតធ្វើឲ្យមានការព្រួយបារម្ ភកាន់តែខ្លាំងថា ប្រទេសចិនអាចចូលធ្វើអន្តរាគមន៍៕

ដកស្រង់ពី៖ Fresh News