Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គការបរិស្ថានអាល្លឺម៉ង់៖ «សមយុទ្ធយោធា នៃអង្គការ NATO ធ្វើឲ្យសត្វសមុទ្រងាប់ជាច្រើនក្បាល និងបរិស្ថានរងផលប៉ះពាល់»

  • បោះពុម្ព

(ប៊ែរឡាំង)៖ អង្គការការពារសត្វ និងបរិស្ថានរបស់អាល្លឺម៉ង់ ហៅកាត់ថា NABU បានអះអាងថា អង្គការ NATO បានសម្លាប់ជីវិតសត្ វជាច្រើនក្បាលនៅក្នុងសមុទ្រ កំឡុងការធ្វើសមយុទ្ធយោធា នាពេលកន្លងទៅនេះ នៅអាល្លឺម៉ង់។

នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ អង្គការ NABU បានប៉ាន់ប្រមាណថា  គ្រាប់មិនទាន់ផ្ទុះ ទម្ងន់ជាង ១.៦លានតោន ត្រូវបានបន្សល់ទុក តាំងតែពីសម័យសង្រ្គាម លោកលើកទី ២ ចោលនៅក្រោមបាតសមុទ្រ  បាល់ទិក (Baltic) និងសមុទ្រខាងជើង ក្បែរប្រទេសអាល្លឺម៉ង់។

បើតាមអង្គការ NASA យោធាអាល្លឺម៉ង់ បានបំផ្ទុះគ្រាប់មីន សម័យសង្រ្គាមលោកចំនួន ៤២គ្រាប់ កំឡុងការត្រៀមរៀបចំ សម្រាប់សមយុទ្ធយោធា តំបន់ឆ្នេរខាងជើង (Northern Coasts) របស់ NATO កាលពីខែសីហាកន្លងទៅ  ខណៈការផ្ទុះនីមួយៗ បានផ្តាច់ជីវិតភាវៈមានជីវិតទាំងឡាយ ដែលស្ថិតនៅចម្ងាយចន្លោះ ១០-៣០ម៉ែត្រ។

គួរជម្រាបថា យោងតាមការអះអាងរបស់អង្គការ NABU ក្រោយយោធាអាល្លឺម៉ង់ បោសសម្អាតគ្រាប់មីនទាំងនោះ  នៅតាមតំបន់សមុទ្រខាងលើ សត្វត្រីមួយប្រភេទ (Porpoises) ដែលស្រដៀងត្រីដូហ្វីនយ៉ាងហោច ១៨ក្បាល ត្រូវគេរកឃើញថាបានងាប់។ ប៉ុន្តែចំនួនពិតជាក់ស្តែងថា តើសត្វសមុទ្រប៉ុន្មានក្បាលបានងាប់ ឬក៏រងរបួសនោះ មិនត្រូវបានដឹងច្បាស់ឡើយ។

ម៉្យាងវិញទៀត អង្គការ NABU ក៏បានលើកឡើងនូវបញ្ហាមួយទៀតផងដែរ នៃគ្រាប់មិនទាន់ផ្ទុះ ដែលស្ថិតនៅក្រោមផ្ទៃសមុទ្រ ដោយពួកវាបានបញ្ចេញជាតិគីមីពុល ដែលគ្រោះថ្នាក់ចំពោះបរិស្ថាន ក៏ដូចជាចំពោះមនុស្ស ដែលបរិភោគត្រីបានមកពីតំបន់ទាំងនោះ។ អង្គការ NABU បានទទូចឲ្យអាជ្ញាធរអាល្លឺម៉ង់ ចេញចំណាត់ការដោះស្រាយបញ្ហានេះជាបន្ទាន់៕

ដកស្រង់ពី៖ Fresh News