Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង-ឥណ្ឌូណេស៊ី ឯកភាពគ្នាចុងក្រោយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

  • បោះពុម្ព

  (សេអ៊ូល)៖ កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី បានឈានដល់ការព្រមព្រៀងគ្នា ចុងក្រោយមួយស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ ដែលនឹងលុបចោល នូវពន្ធលើដែកថែប រថយន្ដ និងស្រាបៀរ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Nikkei នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ កិច្ចព្រមព្រៀងខាងលើ ត្រូវបានកូរ៉េខាងត្បូង  និងឥណ្ឌូណេស៊ី ចរចាគ្នារយៈពេលជាង៧ឆ្នាំកន្លះមកហើយ ដោយភាគីទាំង២ នៅថ្ងៃចន្ទនេះ បានចុះហត្ថលេខា លើសេចក្ដីប្រកាសរួម  ក្នុងកិច្ចប្រជុំទ្វេភាគី ជុំវិញការអនុវត្តកិច្ចព្រមព្រៀង ភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយកូរ៉េខាងត្បូង-ឥណ្ឌូណេស៊ី (CEPA)។

បន្ថែមពីលើនេះ បើតាមក្រសួងពាណិជ្ជកម្ម កូរ៉េខាងត្បូង ទីក្រុងសេអ៊ូល និងទីក្រុងហ្សាការតា  នឹងចុះហត្ថលេខា ជាផ្លូវការលើកិច្ចព្រមព្រៀងនេះ នៅដើមឆ្នាំ២០២០ បន្ទាប់ពីការត្រួតពិនិត្យ។

គួរបញ្ជាក់ថា នៅពេលកិច្ចព្រមព្រៀង CEPA ត្រូវបានចុះហត្ថលេខា វានៅត្រូវការការផ្ដល់សច្ចាប័ន ពីសភានៃប្រទេសទាំង២ ជាបន្តទៀត ហើយនៅពេលកិច្ចព្រមព្រៀងនេះ ចូលជាធរមាន នោះ៩៣ភាគរយនៃទីផ្សារឥណ្ឌូណេស៊ី នឹងត្រូវបើកចំហ សម្រាប់កូរ៉េខាងត្បូង ក៏ដូចជាលុបចោលផងដែរ ពន្ធលើដែកថែប រថយន្ដ គ្រឿងបន្លាស់រថយន្ដ វាយនភណ្ឌ ខណៈកូរ៉េខាងត្បូងនឹង លើកលែងលើប្រេង bunker C និងសា្របៀរនាំចូលពីឥណ្ឌូណេស៊ី៕

ដកស្រង់ពី៖ Fresh News