បណ្តាញសង្គម

គ្រាប់កាំភ្លើងដែលបាញ់ដោយពួក Houthi បានធ្លាក់ចំផ្ទះជនស៊ីវិលយេម៉ែន

មន្ត្រីយោធាម្នាក់ បានប្រាប់ស៊ីនហួរថា គ្រាប់ផ្លោងជាច្រើនយូរៗម្តង ត្រូវបានពួកឧទ្ទាម Houthi បន្តបាញ់ទៅលើផ្ទះរបស់ជនស៊ីវិលនៅតាមតំបន់ផ្សេងៗគ្នានៃទីក្រុងកំពង់ផែ Hodeidah នៃសមុទ្រក្រហមយេម៉ែន កាលពីថ្ងៃច័ន្ទ។

មន្ត្រីយោធា ដែលគាំទ្ររដ្ឋាភិបាលក្នុងតំបន់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា “ផ្ទះប្រជាពលរដ្ឋមួយចំនួន នៅក្នុងស្រុក Hays ភាគខាងត្បូង ត្រូវបានវាយប្រហារដោយគ្រាប់របស់ពួក Houthi ជាច្រើនដង” ។

ទោះយ៉ាងណា មិនមានព័ត៌មានណាមួយ ត្រូវបានផ្តល់អំពីការស្លាប់និងរបួសក្នុងចំណោមពលរដ្ឋ ដែលជាលទ្ធផលនៃគ្រាប់កាំភ្លើងដែលបាញ់ដោយពួក Houthi ។

យោងតាមប្រភពពីរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ រាប់រយគ្រួសារ ត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយសារតែការបាញ់ផ្លោងរបស់ពួក Houthi ប្រឆាំងនឹងសង្កាត់ ដែលមានប្រជាជនរស់នៅច្រើននៅ Hodeidah ។

សង្រ្គាមអូសបន្លាយជាង ៥ ឆ្នាំ បានរុញច្រានមនុស្សជាង ២០ លាននាក់ ឲ្យធ្លាក់ក្នុងភាពអត់ឃ្លាន នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃច័ន្ទ។