បណ្តាញសង្គម

រំញ័រដ៏ខ្លាំងបំផុតក្នុងប៉ុន្មានទសវត្ស វាយប្រហារប្រទេសអាល់បានី

យ៉ាងហោចណាស់មនុស្ស ៦ នាក់ បានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុត បានវាយប្រហារប្រទេសអាល់បានី ក្នុងពេលជាច្រើនទសវត្សរ៍មក ហើយបានរំញ័រទីក្រុង Tirana និងតំបន់ជុំវិញនោះ នៅព្រឹកថ្ងៃអង្គារនេះ បណ្តាលឱ្យអគារជាច្រើន បានបាក់និងកប់លើប្រជាជនក្នុងគំនរបាក់បែក។

រញ្ជួយដីដែលមានកម្លាំង ៦,៤ រិកស្ទ័រ បានវាយប្រហារភ្លាមៗមុនម៉ោង ៤ ទៀបភ្លឺ ម៉ោងក្នុងស្រុក នេះគឺជាការរញ្ជួយដ៏ខ្លាំងក្លាលើកទី ២ ដែលវាយប្រហារតំបន់នេះ ក្នុងរយៈពេល ២ ខែ។

អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា ស្ត្រីពីរនាក់ ត្រូវបានគេរកឃើញនៅក្នុងគំនរបាក់បែក នៃអគារផ្ទះល្វែងមួយនៅភាគខាងជើងភូមិ Thumane ហើយបុរសម្នាក់បានស្លាប់នៅទីប្រជុំជន Kurbin បន្ទាប់ពីមានការភ័យស្លន់ស្លោ និងលោតចេញពីអាគារ។

សាកសពរបស់ជនរងគ្រោះ ៣ នាក់ផ្សេងទៀត ត្រូវបានទាញចេញពីបំណែកនៃអគារដួលរលំចំនួន ២ នៅក្នុងទីក្រុង Durres នេះបើតាមការផ្សាយរបស់ Channel News Asia នៅរសៀលថ្ងៃអង្គារ។