Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តវ៉ាប្រឆាំងនឹងអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការរបស់ប្រទេសលីបង់

  • បោះពុម្ព

ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក Al Jadeed បានរាយការណ៍ថា ប្រជាជនលីបង់រាប់រយនាក់ បានធ្វើបាតុកម្មនៅក្បែរស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងអន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការរបស់ប្រទេសលីបង់។

ក្រុមអ្នកតវ៉ា បានស្រែកពាក្យស្លោក ប្រឆាំងនឹងអន្តរាគមន៍របស់ប្រទេសបរទេស នៅក្នុងបាតុកម្មទូទាំងប្រទេស និងក៏បានដុតទង់ជាតិអ៊ីស្រាអែល និងសហរដ្ឋអាមេរិកផងដែរ។

ការធ្វើបាតុកម្មប្រឆាំងនឹងសហរដ្ឋអាមេរិក កើតឡើងបន្ទាប់ពីការកត់សម្គាល់របស់អតីតអនុរដ្ឋមន្រ្តី ក្រសួងការបរទេសសហរដ្ឋអាមេរិក និងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសលីបង់ ដែលនិយាយអំពីសង្គ្រាមស៊ីវិល ដែលអាចកើតមាន ប្រសិនបើកងកំលាំងប្រដាប់អាវុធលីបង់ ចង់ដកហូតអាវុធ Hezbollah ដោយកម្លាំង។

មេដឹកនាំ Hezbollah ដំបូង បានចោទប្រកាន់សហរដ្ឋអាមេរិកថាឈរនៅពីក្រោយការតវ៉ានៅប្រទេសលីបង់ ដើម្បីផ្លាស់ប្តូរប្រព័ន្ធនយោបាយនៅក្នុងប្រទេស ដោយកម្ចាត់គណបក្សនយោបាយនិកាយស៊ីអ៊ីត និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងប្រទេស នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃច័ន្ទ។