Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីជាប់ឆ្នោតអាហ្សង់ទីន ប្រកាសមិនទទួលលុយ១២ពាន់លានដុល្លារ ដែលនៅសល់ក្នុងកញ្ចប់ជំនួយពីអង្គការ IMF

  • បោះពុម្ព

(អាហ្សង់ទីន)៖ ប្រធានាធិបតីជាប់ឆ្នោត របស់អាហ្សង់ទីន លោក Alberto Fernandez បាននិយាយថា លោកមិនមានបំណង ប្រើប្រាស់ថវិកា ចំនួន១២ពាន់លានដុល្លារ ដែលនៅសល់ ក្នុងកញ្ចប់ជំនួយដែលអង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានផ្តល់ឲ្យប្រទេស អាមេរិកឡាទីននេះខ្ចី កាលពីឆ្នាំមុនឡើយ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ កាលពីចុងខែមិថុនា ឆ្នាំ២០១៨ អង្គការ IMF បានសម្រេចផ្តល់ឥណទាន ទំហំ៥០ពាន់លានដុល្លារ ឲ្យមកប្រទេសអាហ្សង់ទីន បានបង្កើនទំហំ កម្ចីរបស់អាហ្សង់ទីនដល់៥៦.៣ពាន់លានដុល្លារ នៅខែតុលា ឆ្នាំដដែល។

ដោយឡែក គិតត្រឹមពេលនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្ទេរថវិកាសរុបចំនួន៤៤ពាន់លានដុល្លារ មកឲ្យដល់ដៃអាហ្សង់ទីន ដោយនៅសល់ប្រមាណជា ១២ពាន់លានដុល្លារទៀត ក្នុងកម្មវិធីកម្ចីនេះ។ កំឡុងការផ្តល់បទសម្ភាសន៍មួយ លោក Fernandez បានប្រាប់ថា រដ្ឋាភិបាលលោកនឹងចុះកិច្ចព្រមព្រៀងមួយ ដែលនឹងលុបចោល ការបន្តទទួលប្រាក់កម្ចី ពីអង្គការ IMF។

គួរជម្រាបថា កាលពីសប្តាហ៍មុននេះ លោក Alberto Fernandez ដែលនឹងត្រូវស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាហ្សង់ទីនផ្លូវការ នៅថ្ងៃទី១០ ខែធ្នូ ខាងមុខ ក្រោយការជាប់ឆ្នោតកាលពីចុងខែតុលាកន្លងទៅ បានគូសបញ្ជាក់ថា បើទោះបីជាអាហ្សង់ទីន កំពុងតែឆ្លងកាត់ពេលវេលា លំបាកលំបិនយ៉ាងណាក្តី ប្រទេសនេះនឹងនៅតែអាចស្វែងរក មធ្យោបាយដើម្បីដោះស្រាយបញ្ហានានា ហើយដោះបំណុល ដែលខ្លួនជំពាក់អង្គការ IMF ព្រមទាំងម្ចាស់កម្ចីឯទៀតៗ៕

ដកស្រង់ពី៖ Fresh News