Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត! ចិនវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចការទូតធំជាងគេបំផុត នៅលើពិភពលោក

  • បោះពុម្ព

 (អូស្ត្រាលី)៖ វិទ្យាស្ថាន Lowy Institute របស់ប្រទេសអូស្ត្រាលី បានឱ្យដឹងថា ចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ជាលើកដំបូង ដោយឡើង ទៅឈរលេខរៀងទី១ ក្នុងនាមជាប្រទេស មានបេសកកម្មការទូតច្រើនជាងគេ និងជាមហាអំណាច ការទូតធំជាងគេ បំផុតលើពិភពលោក ប្រចាំឆ្នាំ២០១៩។

នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ចេញផ្សាយនៅសប្ដាហ៍នេះ វិទ្យាស្ថាន Lowy ក៏បានបញ្ជាក់ដែរថា ចិនមានស្ថានទូត និងការិយាល័យតំណាងចំនួន ២៧៦ នៅទូទាំងពិភពលោក។វិស័យការទូតចិន បានកើនឡើងយ៉ាងឆាប់រហ័ស នារយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកាលពីឆ្នាំ២០១៦ ចិនឈរនៅលេខរៀងទី៣ មានបេសកកម្មទូត ២៦៧ ហើយបានហក់ឡើង មកឈរលេខទី២ នៅឆ្នាំ២០១៧។

បន្ថែមពីលើនេះ បើតាមវិទ្យាស្ថាន Lowy ការកើនឡើងបេសកកម្មការទូតចិន ក្នុងឆ្នាំ២០១៩នេះ ដោយសារតែប្រទេស មួយចំនួនដូចជា ប៊ូគីណា ហ្វាសូ (Burkina Faso), សាធារណរដ្ឋដូមីនិច (Dominican Republic), អែល សាល់វ៉ាឌឺ (El Salvador), ហ្គាំប៊ី (Gambia), សៅ តូមេ (Sao Tome) និងប្រាំងស៊ីបប៉េ (Principe) បានផ្ដាច់ចំណងទូតជាមួយកោះតៃវ៉ាន់ ដោយងាកមកបង្កើតទំនាក់ទំនងទូតជាទីក្រុងប៉េកាំងវិញ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏បានបង្កើនបេសកកម្មការទូតរបស់ខ្លួនផងដែរ ចាប់តាំងពីឆ្នាំ២០១៦មក តែបានកើនឡើង ពី២៧១ ដល់២៧៣ប៉ុណ្ណោះ តាមពីក្រោយដោយ បារាំង ជប៉ុន រុស្ស៊ី តួកគី អាល្លឺម៉ង់ ប្រេស៊ីល អេស្ប៉ាញ អ៊ីតាលី និងចក្រភពអង់គ្លេស៕

ដកស្រង់ពី៖ Fresh News