Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះគ្រាប់បែកនៅក្បែរឧទ្យានជាតិទីក្រុងហ្សាការតា, មន្ត្រីយោធាឥណ្ឌូណេស៊ីមួយចំនួនរងរបួស

  • បោះពុម្ព

 (ហ្សាការតា)៖ មន្ត្រីយោធាពីរនាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះមួយ នៅថ្ងៃអង្គារនេះ ស្ថិតនៅក្បែរឧទ្យានជាតិមួយកន្លែង នៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។ ចំពោះមុខក្រុមអ្នកសារព័ត៌មាន អគ្គមេបញ្ជាការប៉ូលិស ទីក្រុងហ្សាការតា លោក ហ្គាតូត អ៊ែដឌី (Gatot Eddy) បានបញ្ជាក់ថា ការផ្ទុះខាងលើបានកើតឡើង នៅម៉ោង ៧៖១៥នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) នៅភាគខាងជើងក្បែរឧទ្យានជាតិ។

ប៉ុន្តែភ្លាមៗអាជ្ញាធរឥណ្ឌូណេស៊ី បានគ្រប់គ្រងស្ថានការណ៍ បានឡើងវិញទាំងស្រុង រីឯមន្ត្រីយោធាពីរនាក់ខាងលើ ដែលរងរបួសត្រង់ដៃ និងជើងកំឡុងពេលហាត់ប្រាណនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

គួរជម្រាបថា ការផ្ទុះខាងលើត្រូវបានគេជឿជាក់ថា បង្កឡើងដោយគ្រាប់បែកផ្សែងមួយគ្រាប់ តែមិនទាន់មានការបញ្ជាក់លម្អិត អំពីចេតនានៅពីក្រោយការផ្ទុះនេះទេ ហើយក៏មិនមានក្រុមអ្នកមួយ ចេញមុខទទួលខុសត្រូវនៅឡើយដែរ ខណៈអាជ្ញាធរឥណ្ឌូណេស៊ីកំពុងធ្វើការស៊ើបអង្កេត៕

ដកស្រង់ពី៖ Fresh News