Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រេស៊ីល៖ បេក្ខជនប្រធានាធិបតី ប្រទេសនេះ ធ្លាក់យន្តហោះស្លាប់ ខណៈចុះធ្វើ យុទ្ធនាការឃោសនា

  • បោះពុម្ព

ប្រេស៊ីល៖ បេក្ខជន ប្រធានាធិបតី ប្រេស៊ីល លោក Eduardo Campos បានស្លាប់បាត់បង់ជិវិត ក្នុងឧបទ្ទវហេតុ ធ្លាក់យន្តហោះ តូចមួយ ដែលគាត់ធ្វើដំណើរ ដើម្បីចុះធ្វើយុទ្ធនាការឃោសនា ស្វែងរកសំឡេងឆ្នោត មុនការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី ដែលនឹងធ្វើឡើង នៅខែតុលា ខាងមុខនេះ ។

មនុស្សប្រមាណ ៧នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងឧទ្ទវហេតុ ធ្លាក់យន្តហោះ ដឹកអ្នកដំណើរ ធុនតូចមួយគ្រឿង ក្នុងនោះ មានបេក្ខជន ប្រធានាធិបតី ប្រេស៊ីលម្នាក់ផង គឺលោក Eduardo Campos។ យន្តហោះ ដឹកអ្នកដំណើរធុនតូចនេះ បានធ្លាក់ កាលពីថ្ងៃពុធម្សិលនេះ ខណៈពេលដែល លោក Eduardo Campos ចុះឃោសនា ស្វែងរកសម្លេងឆ្នោត នៅតំបន់មួយនាទីក្រុង Santos ។

អ្នកបានឃើញ ហេតុការណ៍ បានបញ្ជាក់ថា មុននឹងធ្លាក់យន្តហោះ បានបាត់ការទាក់ទង តែគេដឹងថាយន្តហោះនេះ កំពុងព្យាយាម ចុះចតផងដែរ។ នៅពេលធ្លាក់មានផ្ទះ ប្រមាណ ១០ ដែលរងការប៉ះពាល់ ហើយមនុស្ស ៦ នាក់បានរងរបួសតែមនុស្ស ៧ នាក់នៅ លើយន្តហោះ នោះគ្មានរណាម្នាក់នៅ រស់រានមានជីវិតឡើយ។

ដោយឡែក ប្រធានាធិបតីប្រេស៊ី លោកស្រី Dilma Rousseff បានប្រកាស រយៈពេលបីថ្ងៃ ដើម្បីកាន់ទុក្ខជាផ្លូវការ ចំពោះការធ្លាក់ យន្តហោះនេះ ដើម្បីបង្ហាញពីការ គោរពចំពោះ ការស្លាប់បាត់បង់ជិវិត របស់លោក Campos។ ក្រៅពីប្រកាសកាន់ទុក្ខ លោកស្រី ក៏សម្រេចផ្អាក ការឃោសនា បោះឆ្នោតផងដែរ ក្នុងពេលកាន់ទុក្ខបី ថ្ងៃនេះ។

លោក Campos មានវ័យ ៤៩ ឆ្នាំ លោកជា អតីតអភិបាលរដ្ឋ Pernambuco ហើយលោក ត្រូវបានប្រជាជនប្រេស៊ីល ប្រមាណ ១០ ភាគរយបោះឆ្នោត ជូនលោកក្នុងការបោះឆ្នោតថ្មីៗ កន្លងទៅ។ លទ្ធផលគាំទ្រនេះ បានធ្វើអោយ លោកស្ថិតនៅ ក្នុងលេខរៀង ទីបី បន្ទាប់ពី លោកស្រី Rousseff និង បេក្ខជនប្រធានាធិបតីម្នាក់ផ្សេងទៀត តែដោយសារ លោកបានស្លាប់បាត់បង់ជីវិត ដូច្នេះ នៅក្នុង ការបោះឆ្នោត ប្រធានាធិបតីថ្ងៃទី ៤ ខែតុលា ខាងមុខនេះ នៅសល់តែបេក្ខជន ពីររូបប៉ុណ្ណោះ ដែលត្រូវប្រកួតប្រជែង៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ