Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្លើងឆេះព្រៃក្នុងឆ្នាំ២០១៩ «លេបត្របាក់សេដ្ឋកិច្ចឥណ្ឌូណេស៊ី ៥.២ពាន់លានដុល្លារ» និងបំពុលប្រទេសជិតខាងយ៉ាងដំណំ

  • បោះពុម្ព

 (ហ្សាការតា)៖ ធនាគារពិភពលោក បានវាយតម្លៃរួចហើយថា គ្រោះមហន្តរាយភ្លើងឆេះព្រៃ ដែលវាយឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០១៩ បានធ្វើឲ្យប្រទេស អាស៊ានមួយនេះ ខាតបង់សេដ្ឋកិច្ចទំហំប្រមាណ ៥.២ពាន់លានដុល្លារ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។ បញ្ហាភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី តែងបានកើតឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែក្នុងឆ្នាំនេះគឺជាឆ្នាំនៃភ្លើងឆេះព្រៃ ដ៏អាក្រក់ជាងគេបំផុត គិតចាប់តាំងពីឆ្នាំ២០១៥ ដោយសារតែអាកាសធាតុរាំងស្ងួត។

ផ្ទៃដីទំហំជិត ១លានហិកតា ដែលភាគច្រើនស្ថិតនៅកោះ ស៊ូម៉ាត្រា (Sumatra) និងប័រណេអូ (Borneo) ត្រូវបានភ្លើងព្រៃឆេះលេបត្របាក់ បើទោះបីអាជ្ញាធរឥណ្ឌូណេស៊ីបានខិតខំប្រឹងប្រែង ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លាក៏ដោយ តាមរយៈការចល័តភ្នាក់ងារ ពន្លត់អគ្គីភ័យរាប់ពាន់រាប់ម៉ឺននាក់ និងយន្តហោះទម្លាក់ទឹក ជាច្រើនគ្រឿងទៀត។

នាថ្ងៃពុធធនាគារពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី បានខាតបង់ទំហំ ៥.២ពាន់លានដុល្លារ ដែលក្នុងនោះ ១៥៧លានដុល្លារ គឺជាទំហំនៃការបំផ្លិចបំផ្លាញ ដោយផ្ទាល់ និងជាង ៥ពាន់លានដុល្លារទៀតជាការខាតបង់ ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ពាណិជ្ជកម្ម ដឹកជញ្ជូន ព្រមទាំងបរិស្ថាន។

យោងតាមរបាយការណ៍ របស់ធនាគារពិភពលោកដដែល អាកាសយានដ្ឋានជាច្រើន និងសាលារៀនរាប់រយ កន្លែងទាំងនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងនៅម៉ាឡេស៊ីរួមទាំងសិង្ហបុរី ដែលជាប្រទេសជិតខាង កន្លងមកត្រូវបានបង្ខំឲ្យបិទដំណើរការជាបណ្តោះអាសន្ន ខណៈមនុស្សជាង ៩០០,០០០នាក់ បានទទួលរងបញ្ហាផ្លូវដង្ហើម ដោយសារផ្សែងបង្កឡើងពីភ្លើងឆេះព្រៃ។

គួរជម្រាបថា ភ្លើងឆេះព្រៃឆ្នាំ២០១៩ នៅឥណ្ឌូណេស៊ី បានផលិតឧស្ម័នពុលលើសភ្លើងឆេះព្រៃអាម៉ាហ្សូននៅប្រេស៊ីល ក្នុងឆ្នាំដូចគ្នានេះដល់ទៅជិត ០២ដង។ រីឯអង្គការសហប្រជាជាតិវិញបានព្រមានថា ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី បានបង្កហានិភ័យដល់កុមារជិត ១០លាននាក់ ដោយសារតែកម្រិតដ៏ច្រើនសម្បើម នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលចូលរួមចំណែកធ្វើឲ្យផែនដីកើនឡើងកម្តៅ។

ដោយឡែកប្រទេស ដែលកំពុងជួបបញ្ហាភ្លើងឆេះព្រៃ ធ្ងន់ធ្ងរនាពេលនេះ គឺអូស្រ្តាលី ខណៈភ្លើងឆេះព្រៃ បានបន្តវាយប្រហារតំបន់ភាគខាងកើត ប្រទេសនេះ អស់រយៈពេលប៉ុន្មានខែមកហើយ៕

ដកស្រង់ពី៖ Fresh News