Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ៖ «ពលរដ្ឋអាចប្រគល់អាវុធដើម្បីប្តូរយកលុយ ជាការចូលរួមកាត់បន្ថយអំពើហិង្សាប្រដាប់អាវុធ»

  • បោះពុម្ព

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ អភិបាលទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក លោកស្រី ឡុនដុន ប្រ៊ីដ (London Breed) បានអំពាវនាវឲ្ យប្រជាពលរដ្ឋទាំងឡាយ ដែលកំពុងរស់នៅទីក្រុង ដ៏ស៊ីវីល័យមួយនេះ ប្រគល់កាំភ្លើងឲ្យមកអាជ្ញាធរវិញ ជាថ្នូរនឹងការសងប្រាក់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។ តាមរយៈការអំពាវនាវ របស់លោកស្រី London Breed ខាងលើនេះ ពលរដ្ឋដែលយកកាំភ្លើងខ្លី មកប្រគល់ឲ្យអាជ្ញាធរ នឹងទទួលបានប្រាក់ទៅវិញ  ១០០ដុល្លារ ហើយសម្រាប់កាំភ្លើងវែងវិញគឺ ២០០ដុល្លារសម្រាប់មួយដើម។

លោកស្រី Breed បានសង្កត់ធ្ងន់ធ្ងរយ៉ាងដូច្នេះថា «យើងបានចាប់ផ្តើមកម្មវិធីមួយដ៏អស្ចារ្យ ដើម្បីកាត់បន្ថយអំពើហិង្សាពាក់ព័ន្ធនឹងអាវុធ នៅក្នុងទីក្រុងសាន់ហ្វ្រាន់សីស្កូ ប៉ុន្តែការរងរងរបួស ឬបាត់បង់នានាដែលបង្កឡើងដោយអាវុធ គឺនៅតែជារឿងដែលមិនអាចទទួលយកបាន និងត្រូវតែបញ្ឈប់»។

គួរបញ្ជាក់ថា ទោះបីជាការកាន់កាប់កាំភ្លើង ជាសិទ្ធិរបស់ពលរដ្ឋក៏ដោយ តែអាជ្ញាធរទីក្រុងសាន់ហ្វ្រាន់ស៊ីស្កួ ក៏ចង់ឲ្យពួកគេរើសយកសិទ្ធិមិនប្រើផងដែរ ចំពោះមុខអំពើហិង្សាដោយអាវុធ ដែលបានកើតមានឡើងរាល់ថ្ងៃទូទាំងសហរដ្ឋអាមេរិក។ ចាប់តាំងពីយុទ្ធនាការខាងលើនេះ ចាប់ផ្តើមកាលពីឆ្នាំ២០១៤ មកទល់នឹងបច្ចុប្បន្ន អាជ្ញាធរទីក្រុងនេះបានប្រមូលកាំភ្លើង ជាង ១,០០០ដើមហើយ ពីពលរដ្ឋដែលស្ម័គ្រចិត្ត៕

ដកស្រង់ពី៖ Fresh News