បណ្តាញសង្គម

ការជម្លៀសទីក្រុងរបស់អ៊ីតាលី ដើម្បីដោះគ្រាប់បែកសង្រ្គាមលោកលើកទី២

ប្រជាជនប្រមាណ ៥៣.០០០ នាក់នៅភាគខាងត្បូងនៃទីក្រុង Brindisi នៃប្រទេសអ៊ីតាលី ត្រូវបានជម្លៀសចេញកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមអ្នកជំនាញផ្ទុះ បានដោះគ្រាប់បែកមួយក្នុងសង្គ្រាមលោកលើកទី ២ ដែលមានទម្ងន់ជាង ១០០ គីឡូក្រាមនៅក្នុងទីក្រុង។

រថយន្តប្រហែល ១១.០០០ ត្រូវបានផ្លាស់ប្តូរ កំឡុងពេលប្រតិបត្តិការ។ ហើយរាល់សកម្មភាពពាណិជ្ជកម្ម ត្រូវបានបញ្ឈប់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការជម្លៀសចេញនេះ គឺជាប្រតិបត្តិការធំបំផុតរបស់ខ្លួន ចាប់តាំងពីចប់សង្គ្រាម។ គ្រាប់បែកនោះ ត្រូវបានរកឃើញដោយចៃដន្យ កាលពីខែមុនដោយកម្មករសំណង់ម្នាក់នៅរោងភាពយន្តដែលកំពុងជួសជុល។

គ្រាប់ផ្ទុះនោះ ត្រូវបានគេដឹងថា ជាគ្រាប់បែកអង់គ្លេសដែលបានទម្លាក់ចូលទីក្រុង ក្នុងឆ្នាំ ១៩៤១ ។ គ្រាប់បែក ត្រូវបានធ្វើឱ្យអសកម្មដោយវិស្វករកងវរសេនាធំទី ១១ ដែលជាកងទ័ពយោធា ដែលមានមូលដ្ឋាននៅ Foggia ភាគខាងត្បូងប្រទេសអ៊ីតាលី។

នៅពេលដែលបានធ្វើឱ្យអសកម្ម ឧបករណ៍នោះ នឹងត្រូវបានប្តូរទៅកាន់រូងភ្នំមួយនៅខាងក្រៅទីក្រុង ដែលជាកន្លែងដែលវានឹងត្រូវបានបំផ្ទុះ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃបន្ទាប់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីចុងសប្តាហ៏។