បណ្តាញសង្គម

ការរញ្ជួយដី បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន

ការរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារកោះ Mindanao របស់ប្រទេសហ្វីលីពីនភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់កុមារម្នាក់ និងអគារជាច្រើន នៅក្នុងតំបន់មួយដែលកំពុងងើបឡើងវិញពីការរញ្ជួយដីដ៏គ្រោះថ្នាក់មួយ កាលពីខែតុលាកន្លងមក។

ប្រតិបត្តិការជួយសង្គ្រោះ បានចាប់ផ្តើមនៅឯអគារផ្សារមួយដែលរងការខូចខាតយ៉ាងខ្លាំង នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ។ ការរញ្ជួយដ៏ខ្លាំងចំនួនពីរ ដែលមានកម្លាំង ៥ និង ៥.៧ រ៉ិចទ័រ នៅភាគខាងជើងនៃទីក្រុង General Santos ត្រូវបានកត់ត្រា បន្ទាប់ពីការរញ្ជួយដ៏ខ្លាំង។

មន្ត្រីព័ត៌មានសាធារណៈ បានប្រាប់ថា មនុស្ស ១៤ នាក់ បានរងរបួសប៉ុន្តែពុំមាននរណាម្នាក់រងរបួសធ្ងន់ទេ។ ផ្លូវថ្នល់ និងអាគារ រួមទាំងការិយាល័យរដ្ឋាភិបាលក្នុងតំបន់ ត្រូវបានខូចខាត ហើយថាមពលត្រូវបានកាត់ផ្តាច់នៅក្នុងទីក្រុង។

ការរញ្ជួយដីចំនួន ៣ លើក ដែលមានកម្រិត ៦.០ រិចទ័រ បានវាយប្រហារតំបន់ Mindanao ដដែល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្នុងខែតុលាដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងបំផ្លាញអគារការិយាល័យសាលារៀន និងអាផាតមិនជាច្រើន នេះបើតាមការផ្សាយរបស់Channel News Asia កាលពីថ្ងៃអាទិត្យ។