Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង ដាក់ពង្រាយយន្ដហោះចម្បាំង F-35A ជាផ្លូវការ ប្រឈមមុខនឹងភាពតានតឹងជាមួយកូរ៉េខាងជើង

  • បោះពុម្ព

  (សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានដាក់ឱ្យប្រើប្រាស់ និងដាក់ពង្រាយជាផ្លូវការហើយ នូវយន្ដហោះចម្បាំង បំបាំងកាយ F-35A ដែលទិញពី សហរដ្ឋអាមេរិក ខណៈភាពតានតឹង នៅលើឧបទ្វីបកូរ៉េ ចាប់ផ្ដើមកម្រើកឡើងវិញ ក្រោយ កូរ៉េខាងជើង បាញ់សាកល្បងអាវុធ ជាបន្តបន្ទាប់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។ ពិធីខាងលើត្រូវបានធ្វើឡើង នៅឯមូលដ្ឋានទ័ពអាកាស នៃកងអង្គភាពទី១៧ ស្ថិតក្នុងទីក្រុង Cheongju។

ប៉ុន្តែ ពិធីនេះ មិនបានអនុញ្ញាត ឱ្យអ្នកសារព័ត៌មាន ចូលរួមឡើយ ដើម្បីកាត់បន្ថយការខឹងសម្បារ របស់កូរ៉េខាងជើង ដ្បិតទីក្រុងព្យុងយ៉ាង ចាត់ទុកថាវត្តមាន យន្ដហោះចម្បាំងអាមេរិក  នៅលើឧបទ្វីបកូរ៉េ គឺជាសញ្ញានៃសកម្មភាព ត្រៀមឈ្លានពាន ប្រឆាំងនឹង របបដឹកនាំ លោក គីម ជុងអ៊ុន។

គួរជម្រាបថា មកទល់នឹងបច្ចុប្បន្ន កូរ៉េខាងត្បូងទទួលបានយន្ដហោះចម្បាំងបំបាំងកាយ F-35A ចំនួន១៣គ្រឿងពី សហរដ្ឋអាមេរិក ក្រោមផែនការនៃ ការដាក់ពង្រាយយន្ដហោះចម្បាំងដ៏ទំនើបនេះ ឱ្យដល់៤០គ្រឿង នៅត្រឹមឆ្នាំ២០២១៕

ដកស្រង់ពី៖ Fresh News