Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ន័រវែសរកឃើញសារធាតុវិទ្យុសកម្ម លេចចេញពីខ្មោចនាវាមុជទឹករុស្ស៊ី ដែលបានលិច៣០ឆ្នាំមុន

  • បោះពុម្ព

(ន័រវែស)៖ វិទ្យាសា្ថនស្រាវជ្រាវ នៅប្រទេសន័រវែស បានប្រទះឃើញការជ្រាប នៃសារធាតុវិទ្យុសកម្ម  ចេញពីនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ របស់រុស្ស៊ី ដែលបានលិចកាលពី ៣០ឆ្នាំមុន នៅក្បែរប្រទេសន័រវែស។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងឆ្នាំនេះ វិទ្យាស្ថានស្រាវជ្រាវដែនសមុទ្រ IMR និងទីភ្នាក់ងារសុវត្ថិភាព សារធាតុវិទ្យុសកម្ម និងថាមពលនុយក្លេអ៊ែរ DSA របស់ន័រវែស បានធ្វើការស្រាវជ្រាវ ដោយផ្ទាល់ជាលើកដំបូង លើខ្មោចនាវាមុជទឹក សូវៀតមួយគ្រឿងឈ្មោះ ខុមសូម៉ូឡេតស៍ (Komsomolets) ដែលបានលិច នៅភាគនិរតីក្បែរកោះខ្លាឃ្មុំ (Bear Island) កាលពី ០៣ទសវត្សរ៍កន្លងទៅ។

លទ្ធផលស្រាវជ្រាវ តាមរយៈការប្រើប្រាស់ យានរ៉ូបូតមុជទឹកឲ្យទៅប្រមូល គំរូតាងក្បែរតំបន់ ដែលនាវាមុជទឹកនោះលិច បានបង្ហាញថា វាកំពុងតែបញ្ចេញ សារធាតុវិទ្យុកម្មមកខាងក្រៅ។ ទោះជាបែបនេះក្តី ការបញ្ចេញសារធាតុវិទ្យុសកម្មខាងលើ  ពុំបង្កគ្រោះថ្នាក់ គួរឲ្យបារម្ភសម្រាប់សកម្មភាពនេសាទ នៅសមុទ្រន័រវែស ឬមួយក៏នៅសមុទ្របារែនឡើយ ព្រោះថាទីមួយ គឺមិនមានសត្វត្រី រស់នៅច្រើន ក្នុងជម្រៅដល់ទៅ ១,៧០០ម៉ែត្រទេ ហើយទីពីរដោយសារម៉ាស ដ៏ច្រើនរបស់ទឹករួមជាមួយ ចរន្តទឹកនៅក្រោមផ្ទៃសមុទ្រជ្រៅៗ នឹងជួយធ្វើឲ្យសារធាតុវិទ្យុកម្មទាំងនោះ មិនសូវមានឥទ្ធិពល។

គួរជម្រាបថា នាវាមុជទឹកសូវៀត Komsomolets បានឆេះនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ១៩៨៩ ភាគនិរតីនៃកោះខ្លាឃ្មុំ (Bear Island) ក្នុងតំបន់សមុទ្រន័រវែស។ បច្ចុប្បន្នខ្មោចនាវាមុជទឹក Komsomolets កំពុងស្ថិតនៅជម្រៅ ១,៧០០ម៉ែត្រក្រោមផ្ទៃសមុទ្រ  ជាមួយមីស៊ីលរត់ក្រោមផ្ទៃទឹក ចំនួន ០២គ្រាប់ និងរ៉េអាក់ទ័រនុយក្លេអ៊ែរមួយ ដែលត្រូវបានបញ្ឈប់ដំណើរការ ទាន់ពេលវេលា ក្រោយមានគ្រោះអគ្គីភ័យនោះ ប៉ុន្តែនាវិកសូវៀតចំនួន ៤២នាក់បានបាត់បង់ជីវិត៕

ដកស្រង់ពី៖ Fresh News