Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូងតែងតាំងបុរសប្រជាប្រិយមួយរូប ធ្វើជានាយករដ្ឋមន្ត្រីថ្មី!

  • បោះពុម្ព

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូ ចេអ៊ីន បានប្រកាសតែងតាំង អតីតប្រធានសភា ឬ គ្រប់គ្នានិយមហើយថា  «បុរសនៃស្នាមញញឹម» ធ្វើជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់នាយករដ្ឋមន្ត្រីមុន បានទទួលរងការរិះគន់ អំពីរឿងអាស្រូវជាច្រើន  ដែលបានបង្កឲ្យមាន ការតវ៉ាផ្ទុះឡើងយ៉ាងខ្លាំងផងដែរ។

នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។ លោក ជុង សេគ្យុន (Chung Sye-kyun) គឺជាសមាជិកសភាអស់ ៦អាណត្តិមកហើយ និងក៏ធ្លាប់កាន់តំណែងជា រដ្ឋមន្ត្រីពាណិជ្ជកម្មផងដែរ។ កិត្តិនាមរបស់លោក ជុង បានល្បីរន្ទឺខ្លាំង រាប់ទសវត្សរ៍មកហើយ ជាពិសេសនោះ គឺការជាប់ឆ្នោតជាសមាជិកសភា មកជាច្រើនអាណត្តិ រហូតលោកបានក្លាយជា ប្រធានរដ្ឋសភាតែម្តង។

ក្រុមអ្នកសារព័ត៌មាន កូរ៉េខាងត្បូង តែងតែហៅលោក ជុង ថា «Mr Smile» ឬបុរសពោពេញដោយស្នាមញញឹម ដែលគ្រប់គ្នាចូលចិត្ត។ គួរបញ្ជាក់ថា ជុំវិញការតែងតាំងលោក ជុង សេគ្យុន ជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងថ្មីនេះ លោក មូ ចេអ៊ីន បានបកស្រាយថា លោក ជុង តែងតែដើរតាមគន្លងនយោបាយ ប្រកបដោយ ការត្រិះរិះពិចារណា និងតែងទទួលស្តាប់ រាល់គ្រប់មតិយោបល់ ដើម្បីធ្វើការសម្រេចចិត្តនានា  ទៅតាមបុគ្គលិកលក្ខណៈ បែបសុភាពរាបសារបស់លោក៕

ដកស្រង់ពី៖ Fresh News