បណ្តាញសង្គម

Huawei បង្ហើប​ថា​Mate​X ជំនាន់​ក្រោយ​ នឹង​មាន​គន្លាក់​បត់ ​រួម​ទាំង​អេក្រង់​ប្រសើរ​ជាងមុន​

កាលពីខែកុម្ភៈកន្លងទៅ Huawei បានប្រកាសបង្ហាញពីស្មាតហ្វូនអេក្រង់បត់ លើកដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Huawei Mate X ប៉ុន្តែក្រោយមកវាត្រូវបានពន្យាពេល ក្នុងការដាក់លក់យ៉ាងយូរតែម្ដង។ មិនខុសទេ

រហូតទាល់តែពាក់កណ្តាលខែវិច្ឆិកាថ្មីៗនេះប៉ុណ្ណោះ ទើបវត្តមានរបស់វាចាប់ផ្ដើម មាននៅលើទីផ្សារចិនជាបណ្តើរៗផងដែរ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើ ក៏បានធ្វើការបង្ហើបថា Mate X ជំនាន់ក្រោយនឹងត្រូវបានធ្វើឡើង ជាមួយគន្លាក់បត់ ក៏ដូចជាអេក្រង់ កាន់តែប្រសើរជាងមុនទៀតផង។

មិនខុសទេ បើតាមបង្ហាញរបស់ Huawei តាមរយៈលោក Richard Yu កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នៅឆ្នាំក្រោយនេះ វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី នឹងបង្ហាញខ្លួនចេញមក ដើម្បីចូលមកស្នងតំណែងរបស់ Huawei Mate X ដែលទើបតែបានដាក់លក់នេះឯង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនចិនខាងលើបានបង្ហាញទៀតថា ស្មាតហ្វូនបត់ជំនាន់ថ្មីនោះ នឹងត្រូវបានធ្វើឡើងដោយមានគន្លាក់បត់ កាន់តែប្រសើរជាងមុន ក៏ដូចជាមានអេក្រង់ធន់ជាងជំនាន់ថែមទៀតផង។ ក្រៅពីនេះលោក Richard Yu ក៏បានបន្តទៀតថា Mate X ជំនាន់ក្រោយ នឹងមានបំពាក់មកជាមួយឈីប ដែលមានកម្លាំងខ្លាំងជាងមុន ហើយច្បាស់ណាស់ថា វាប្រាកដជា Kirin 990 ព្រោះវាជាឈីបជំនាន់ថ្មី សម្រាប់ Huawei ហើយកាន់តែពិសេសទៀតនោះ ស្មាតហ្វូនអេក្រង់បត់ខាងលើ អាចនឹងមានភ្ជាប់មកជាមួយ 5G ថែមទៀតផង។

និយាយរួមមកវិញ Huawei នឹងប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី នៅក្នុងឆ្នាំក្រោយនេះ សម្រាប់ចូលមកជំនួស Mate X លើទីផ្សារ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនចិននេះ បានបង្ហាញទៀតថា ស្មាតហ្វូននោះ នឹងត្រូវរចនាឡើងជាមួយគន្លាក់បត់ ដែលអាចធ្វើការបានល្អជាងមុន ក៏ដូចជាមានអេក្រង់ដែលកាន់តែធុនជាងមុន ព្រមទាំងបំពាក់មកជាមួយ Processor ដែលមានល្បឿនលឿនជាងមុន អញ្ចឹងដែរ។ យ៉ាងណាក៏ដោយ Huawei មិនទាន់បានបង្ហាញនោះឡើយថា វានឹងបង្ហាញខ្លួននៅក្នុងពេលណា នៃឆ្នាំក្រោយ ដូច្នេះហើយយើងនឹងរង់ចាំមើលបន្តទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/