Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្លើយតបភាពតានតឹងក្នុងតំបន់ ជប៉ុនបង្កើនកញ្ចប់ថវិកាការពារជាតិសម្រាប់ឆ្នាំ២០២០ ដើម្បីទិញសព្វាវុធច្រើនមុខពីអាមេរិក

  • បោះពុម្ព

 (តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នាថ្ងៃសុក្រនេះ បានអនុម័តគម្រោង «បង្កើនកញ្ចប់ថវិកា ការពារជាតិ បន្ថែមទៀតសម្រាប់ឆ្នាំក្រោយ» ដើម្បីត្រៀមទិញ យន្តហោះចម្បាំងបំបាំងកាយ ប្រព័ន្ធមីស៊ីលការពារដែនអាកាស និងគ្រឿងបរិក្ខាដទៃទៀត ពីសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ ការផ្សាយពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។ វាគឺជាឆ្នាំទី ៨ ជាប់ៗគ្នាហើយដែលរដ្ឋាភិបាលជប៉ុន បានសម្រេចបង្កើនទំហំ កញ្ចប់ថវិកា នៃវិស័យការពារជាតិរបស់ខ្លួន។ សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កញ្ចប់ថវិកាការពារជាតិជប៉ុន នឹងកើនដល់ទំហំ ៥.៣១ទ្រីលានយេន ស្មើនឹង ៤៨.៥៦ពាន់លានដុល្លារ។

បន្ទាប់ពីការអនុម័ត របស់រដ្ឋាភិបាលជប៉ុន សភាជប៉ុនដែលគ្រប់គ្រងដោយ គណបក្សកាន់អំណាច របស់នាយករដ្ឋមន្រ្តីជប៉ុន  លោក អាបេ ស៊ីនហ្សូ នឹងបោះឆ្នោតលើគម្រោង បង្កើនកញ្ចប់ថវិកាការពារជាតិនេះនៅឆ្នាំក្រោយ។

គួរជម្រាបថា ទោះបីមានត្រឹមកងកម្លាំង ស្វ័យការពារក៏ដោយ ជប៉ុនគឺជាប្រទេសដែលចំណាយលុយ ច្រើនបំផុតមួយ លើវិស័យការពារជាតិ ។ ការចំណាយលើវិស័យការពារជាតិ ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគច្រើនគឺជប៉ុន បានផ្តោតទៅលើការទិញសម្ភារយោធា ពីក្រុមហ៊ុននៅអាមេរិកដូចជា ឡុកឃីដម៉ាទីន (Lockheed Martin) និង រ៉ាយថុន (Raytheon) ជាដើម។

សម្រាប់សម្ភារៈយោធាសំខាន់ៗ ដែលជប៉ុនត្រៀមទិញនាឆ្នាំក្រោយ នឹងរួមមានទាំងយន្តហោះចម្បាំង F-35 ពីក្រុមហ៊ុន Lockheed Martin ចំនួន ០៩គ្រឿង ក្នុងតម្លៃជិត ១ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះក្រសួងការពារជាតិជប៉ុន ក៏នឹងចំណាយជាង ១ពាន់លានដុល្លារទៀត ដើម្បីពង្រឹងសមត្ថភាព ការពារមីស៊ីលផ្លោង ដែលនឹងរួមមានការទិញមីស៊ីល ស៊េរីថ្មីពីក្រុមហ៊ុន Raytheon ដែលអាចបាញ់កម្ទេចក្បាលគ្រាប់មីស៊ីលផ្លោង នៅក្នុងទីអវកាសតែម្តង។

ក្រសួងការពារជាតិជប៉ុន ក៏នឹងចាប់ផ្តើមសាងសង់ស្ថានីយតាមដានមីស៊ីល អេជីស អាហ្ស័រ (Aegis Ashore) ចំនួន ០២កន្លែង ដែលបំពាក់នូវប្រព័ន្ធរ៉ាដាថ្មីដ៏ខ្លាំងថែមទៀតផង៕

ដកស្រង់ពី៖ Fresh News