Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងកុម្ម៉ង់ដូរ ពិសេសអាមេរិក-កូរ៉េខាងត្បូង ហាត់សមពីរបៀបចាប់ខ្លួនលោក គីម ជុងអ៊ុន

  • បោះពុម្ព

(ព្យុងយ៉ាង)៖ កងកុម្ម៉ង់ដូរ ពិសេសអាមេរិក និងកូរ៉េខាងត្បូង បានចូលរួមក្នុង លំហាត់សឹករួមគ្នាមួយ ពីវិធិសាស្ត្រទម្លុះចូលទឹកដី កូរ៉េខាងជើង និងចាប់ខ្លួនមេដឹកនាំរបស់ពួកគេ ក្នុងនោះរួមមានទាំងលោក គីម ជុងអ៊ុន ក្នុងករណីមានជម្លោះផ្ទុះឡើង។

នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Chosun Ilbo នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។ សារព័ត៌មានកូរ៉េខាងត្បូង  Chosun Ilbo បានឱ្យដឹងទៀតថា សមយុទ្ធខាងលើ ត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកាកន្លងទៅ នៅឯមូលដ្ឋាន ទ័ពអាកាស Gunsan ជាទម្លាប់ហ្វឹកហាត់ធម្មតា រវាងកងកម្លាំងពិសេស អាមេរិក និងកូរ៉េខាងជើង។

ប៉ុន្តែ អ្វីដែលសំខាន់គឺ មន្ទីរបញ្ចកោណ បានបញ្ចេញរូបភាព និងវីដេអូសកម្មភាព នៃលំហាត់សឹកនេះ ចំពេលមានការព្រួយបារម្ភជាច្រើនថា កូរ៉េខាងជើង អាចនឹងបង្ករឿងជាថ្មី តាមរយៈការធ្វើតេស្ដឡើងវិញ នូវអាវុធនុយក្លេអ៊ែរ ឬមីស៊ីលអន្តរទ្វីប ICBM បើសិនជាទីក្រុងវ៉ាស៊ីនតោន មិនព្រមផ្ដល់សម្បទានបន្ថែម ឬស្ដារកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ឱ្យបានមុនដំណាច់ឆ្នាំ២០១៩ តាមលោក គីម ជុងអ៊ុន ចង់បានទេ នោះ។

គួរបញ្ជាក់ថា កងទ័ពអាមេរិកឈរជើងនៅកូរ៉េខាងត្បូង មិនទាន់បញ្ចេញប្រតិកម្មណាមួយ ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍របស់ Chosun Ilbo នៅឡើយទេ។ តែការធ្វើសមយុទ្ធបែបនេះ ជារឿយៗត្រូវបានកូរ៉េខាងជើង ថ្កោលទោស និងចាត់ទុកថាជាសកម្មភាព ត្រៀមលក្ខណៈឈ្លានពាន ផ្ដួលរបបដឹកនាំ លោក គីម ជុងអ៊ុ ន ដែលតម្រូវឱ្យទីក្រុងព្យុងយ៉ាង ត្រូវតែចាត់វិធានការឆ្លើយតបយ៉ាងម៉ឺង ម៉ាត់ជាទីបំផុត។

វីដេអូ និងរូបភាពលំហាត់សឹកខាងលើ ត្រូវបានមន្ទីបញ្ចកោណលុបចេញវិញភ្លាមៗ តែ Chosun Ilbo បានថតស្រ្គីន ទុកនូវរូបភាព ក៏ដូចជារក្សាទុក បានវីដេអូមួយចំនួនផងដែរ មុននឹងវាត្រូវលុបចោល៕

ដកស្រង់ពី៖ Fresh News