Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសខ្លាំងហ្វីលីពីន៖ «ទោះត្រូវចាប់ព្យួរក ឬដាក់គុក ក៏ខ្ញុំមិនឆ្លើយសំនួររបស់តុលាការ ICC នោះឡើយ សូម្បីតែមួយម៉ាត់» (

  • បោះពុម្ព

ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាក់ជាថ្មីឡើងវិញថា លោកនឹងមិនហើបមាត់ ឆ្លើយនឹងសំណួរបស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាដាច់ខាត សូម្បីតែមួយម៉ាត់ បើទោះជាត្រូវគេចាប់ដាក់គុក ឬព្យួរក ដោយសារតែការចោទប្រកាន់ ពីបទសម្លាប់មនុស្ សក្រៅប្រព័ន្ធតុលាការ នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀន នៃរដ្ឋាភិបាលរបស់លោកក៏ដោយ។

នេះបើតាមការដកស្រង់ការផ្សាយ ពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។ លោក ឌូតឺតេ ធ្វើការកត់សម្គាល់ កំឡុងពេលថ្លែងសុន្ទរកថា ក្នុងពិធីមួយនៅចំពោះ យោធាជាច្រើននាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ជាមួយការបញ្ជាក់ដែរថា លោកគឺជាមនុស្សតែម្នាក់គត់ ជាអ្នកទទួលខុសត្រូវ ចំពោះប្រជាជនហ្វីលីពីន ហើយមានតែប្រជាជន ហ្វីលីពីនទេដែលអាចវិនិច្ឆ័យ ឬកាត់ទោសរូបលោកបាន។

ស្ថិតក្នុងឱកាសនោះ លោក ឌូតឺតេ បានសង្កត់ធ្ងន់ថា «អ្នកមិនអាចធ្វើឱ្យខ្ញុំ ភ័យខ្លាចឡើយ... ហើយបើទោះជាខ្ញុំ ត្រូវគេចាប់ដាក់គុក នៅ ICC ឬក៏ត្រូវគេព្យួរកក៏ដោយ ក៏ខ្ញុំនឹងមិនឆ្លើយសំណួ របស់ពួកស្បែកសទាំងនេះដែរ។ ដ្បិតខ្ញុំគឺជាមនុស្សម្នាក់គត់ ដែលទទួលខុសត្រូវ ចំពោះមុខប្រជាជនហ្វីលីពីន ហើយមានតែប្រជាជនហ្វីលីពីនតែ ដែលអាចវិនិច្ឆ័យ ឬកាត់ទោសខ្ញុំ»។

គួរជម្រាបថា បើតាម ICC ការស៊ើបអង្កេតបឋម នឹងត្រូវបានបញ្ចប់នៅឆ្នាំ២០២០ ហើយបន្ទាប់ពីនេះពួកគេ នឹងសម្រេចចិត្តថា គួរតែបើកការស៊ើបអង្កេតពេញលេញ ឬជាផ្លូវការដែរឬមួយក៏អត់ នៅក្នុងសំណុំរឿងចោទប្រកាន់លោក ឌូតឺតេតេ ពីបទសម្លាប់មនុស្ សជាលក្ខណៈប្រព័ន្ធ និងក្រៅប្រព័ន្ធតុលាការ ក្នុងសង្រ្គាមប្រឆាំង គ្រឿងញៀនរបស់លោក ដែលត្រូវបានក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិខ្លះអះអាងថា មានមនុស្សជិត ២៧,០០០នាក់ត្រូវបានសម្លាប់។

តែប៉ូលិសហ្វីលីពីន បានទាត់ចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថា មានតែមនុស្ស ៥,៥០០នាក់ប៉ុណ្ណោះ ដែលត្រូវបានសម្លាប់ ហើយអ្នកទាំងនេះទៀតសោត គឺសុទ្ធតែជាជនសង្ស័យ ឧក្រិដ្ឋជនគ្រឿងញៀន ដែលតដៃជាមួយកងកម្លាំងប៉ូលិស៕

ដកស្រង់ពី៖ Fresh News