Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងផាន់ហ្វុន នៅហ្វីលីពីន កើនដល់២៨នាក់

  • បោះពុម្ព

 (ម៉ានីល)៖ ចំនួនមនុស្សស្លាប់ ដោយសារព្យុះទីហ្វុង ផាន់ហ្វុន (Phanfone) ដែលបានវាយប្រហារ លើប្រទេសហ្វីលីពីន នាឱកាសថ្ងៃបុណ្យណូអែល នៅថ្ងៃពុធសប្ដាហ៍នេះ បានផ្ដាច់ជីវិតមនុស្ស កើនដល់២៨នាក់ហើយ និង១២នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃសុក្រនេះ។

នេះបើតាម ការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។ យោងតាមអាជ្ញាធរហ្វីលីពីន  ក្នុងចំណោមជនរងគ្រោះ មានអ្នកខ្លះបានស្លាប់ ដោយសារដើមឈើបាក់សង្កត់ រីឯខ្លះទៀតត្រូវខ្សែភ្លើងឆក់ ឬលង់ទឹក ហើយមនុស្សជាង៥៨,០០០នាក់ ត្រូវបានជម្លៀស ទៅកាន់កន្លែងមានសុវត្ថិភាព។

ម្យ៉ាងវិញទៀត ក្រៅតែអ្នកស្លាប់ ព្យុះទីហ្វុងនេះក៏បានបំផ្លាញ ផ្ទះសម្បែងជាច្រើនខ្នងផងដែរ តែមិនទាន់មានការវាយតម្លៃ ពីទំហំខូចខាត នៅឡើយទេ ដោយគ្រាន់តែអាជ្ញាធរ បានទទួលស្គាល់ថាចំនួនអ្នកស្លាប់ បានកើនដល់២៨នាក់ ក្នុងភូមិ និងទីក្រុងមួយចំនួនធំ នៅលើកោះ វីសាយ៉ាស (Visayas) ខណៈកោះបូរ៉ាខាយ (Boracay) និងកោះ ខូរ៉ុន (Coron) ក៏បានរងការវាយប្រហារពីព្យុះដ៏កំណាចនេះដែរ ដែលនាំមកជាមួយភ្លៀង និងខ្យល់បក់ក្នុងល្បឿន ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា ផាន់ហ្វុន (Phanfone) គឺជាព្យុះទី៧ ដែលបានវាយប្រហារ លើហ្វីលីពីនក្នុងឆ្នាំ២០១៩នេះ។ ព្យុះយ៉ាងហោចចំនួន២០តែងតែ វាយប្រហារលើប្រទេសហ្វីលីពីន ក្នុងមួយឆ្នាំៗ ហើយព្យុះទីហ្វុងកំណាចបំផុត ប្រចាំប្រវត្តិសាស្ត្រ គឺហៃយ៉ាន (Haiyan) បានផ្ដាច់ជីវិតប្រជាជន ហ្វីលីពីនច្រើនជាង ៧,៣០០នាក់ កាលពីឆ្នាំ២០១៣៕

ដកស្រង់ពី៖ Fresh News