Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រតិភូនាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤១ ចូលជួប រដ្ឋមន្រ្តីក្រសួងការងារ

  • បោះពុម្ព

ភ្នំពេញ៖ ប្រតិភូតំណាងឱ្យ សមាគម នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤១ ចំនួន២៨រូប បានចូលជួប សំដែងការគួរសម និងទទួលយកនូវ អនុសាសន៍ផ្តាំផ្ញើរពី ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង កាលពីថ្ងៃទី១៣ ខែសីហាម្សិលមិញ ។

កញ្ញា គីន សំណាង ប្រធានប្រតិភូនាវា យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤១ បានឱ្យដឹងថា ឆ្នាំនេះគឺ លើក ទី១៤ហើយ ដែល ប្រទេសកម្ពុជា បានចូលរួមពេញសិទ្ធិ គិតចាប់តាំងពី ប្រទេស បានចូលជា សមាជិកអាស៊ាន ដែលយុវជនកម្ពុជា ចាប់ផ្តើម មាន ឱកាសបង្ហាញ វត្តមាន និងសមត្ថភាព លើឆាកអន្តរជាតិ ក្នុងទ្រុងទ្រាយធំ បែបនេះ ដោយសារ ការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការលើកកំពស់ និងជំរុញការចូលរួម របស់យុវជន ក្នុងការអភិវឌ្ឍ លើគ្រប់វិស័យ ។

ក្នុងនាម ប្រតិភូតំណាងឱ្យនាវា យុវជន អាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤១ កញ្ញា គីន សំណាង បានប្តេជ្ញាចិត្ត នឹងខិតខំ ឱ្យអស់ពី សមត្ថភាព ដើម្បីធ្វើយ៉ាងណា បង្ហាញពីវប្បធ៌ម អរិយធ៌ម ឱ្យសមជាកូនក្មេង ជាវីរៈបុរស កសាងអង្គរ ទាំងប្រាជ្ញា ស្មារតី ក្លាហាន ពេញដោយ មោទនភាព និងជំនឿជាក់លើខ្លួនឯង និងក្រុមទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តម អ៊ិត សំហេង បានលើកឡើងផងដែរពីតួនាទី ដ៏សំខាន់ របស់យុវជន គ្រប់កាលៈទេសៈ ពីជំនាន់មួយ ទៅជំនាន់ មួយ ពិតជាមិនអាចកាត់ផ្តាច់ បានឡើយ ក្នុងការស្តារ និងអភិវឌ្ឍ ប្រទេសជាតិ ឱ្យមាន ការរីកចំរើន ជាបន្តបន្ទាប់ ហើយ សម័យកាល នេះ ចាត់ទុកជា សម័យកាលមួយ ដែលត្រូវបានយកចិត្តទុកដាក់ ខ្ពស់ សម្រាប់យុវជន ដោយរាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍយុវជន នៅក្នុងនោះ មាននិយាយ ច្បាស់ អំពីគោលបំណង គោលដៅ យុទ្ធនាការ ក៏ដូចជា ក្រប ខណ្ឌយុទ្ធសាស្ត្រនានា សម្រាប់ការអភិវឌ្ឍយុវជន ទាំងសមត្ថភាព សីលធ៌ម និងការងារជាដើម។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមទៀតថា កម្មវិធីនេះមិនត្រឹមតែជា ដំណើរកំសាន្ត តាមនាវា នោះទេ តែជា ទស្សនកិច្ចសិក្សាដ៏ល្អមួយ សម្រាប់យុវជនទាំងអស់ សិក្សាស្វែងយល់ ផ្លាស់ប្តូរ បទពិសោធន៍ ចំណេះដឹង និងចំណេះធ្វើទៅវិញទៅមក ហើយសូមក្មួយៗ ត្រូវធ្វើ ជា អគ្គរាជទូត ដ៏ល្អ របស់កម្ពុជា ក្នុងការពាំនាំនូវសារ ដ៏ល្អៗពីកម្ពុជា ទៅកាន់ពិភពលោក ដូចជា ស្ថេរភាព នយោបាយ ការអភិវឌ្ឍ សង្គមនយោបាយ និងសេដ្ធកិច្ច ជាដើម។

ហើយមិនតែ ប៉ុណ្ណោះក្មួយៗ ត្រូវពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួន ជាពិសេសទំនៀមទំលាប់ ប្រពៃណីល្អៗ របស់យើង ដើម្បីចែករំលែកជាមួយ យុវជនដទៃទៀត។ ត្រូវចេះស្រលាញ់ យោគយល់អធ្យាស្រ័យ សាមគ្គីគ្នា និងធ្វើការងារជាក្រុមឱ្យបានល្អ ដើម្បីនាំកិត្តិយសជូន ជាតិមាតុភូមិយើង។ សូមបញ្ជាក់ថា កម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍លើកទី ៤១ ឆ្នាំ ២០១៤នេះ មានរយៈពេល ៥១ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដោយនាវាយុវជន អាស៊ីអាគ្នេយ៍ នឹងចូលចតក្នុងកំពង់ផែ នៃ ប្រទេសចំនួន ០៥គឺ ប្រទេសជប៉ុន ប្រទេសព្រុយណេ កម្ពុជា ភូមា និងប្រទេសឥណ្ឌូណេស៊ី ។

មុនពេលចូលកម្មវិធីនេះ ប្រតិភូយុវជនកម្ពុជាទាំងអស់ បានទទួលនូវ ការបណ្តុះបណ្តាល មុនពេលចេញដំណើរ រយៈពេល ៣ខែ ដើម្បីត្រៀមលក្ខណៈ ចូលរួម ក្នុងកម្មវិធីប្រកបដោយ ភាពពេញលេញ និងសកម្មភាព នៅលើ នាវា និងនៅតាម ប្រទេស ដែលនាវា ចូលចតនានា៕

ដកស្រង់ពី៖ ដើមអម្ពិល