Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន៖ បុរសម្នាក់រងពិន័យ១.៧ម៉ឺនដុល្លារ ដោយសារបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីសុំសំណាងល្អ

  • បោះពុម្ព

(ប៉េកាំង)៖ បុរសម្នាក់ត្រូវបានតុលាការ នៅប្រទេសចិន បង្គាប់ឲ្យបង់ប្រាក់ពិន័យ ចំនួន១៧,២០០ដុល្លារ ដោយសារតែការបោះកាក់ចូលក្នុង ម៉ាស៊ីនយន្តហោះ នៅពេលត្រៀមចេញដំណើរ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។ បុរសខាងលើដែលមានឈ្មោះ Lu Chao អាយុ២៨ឆ្នាំ បានសារភាពថា លោកពិតជាបានបោះកាក់ ចូលក្នុងម៉ាស៊ីនយន្តហោះមែន ពេលឡើង ជើងហោះហើរ ក្នុងស្រុកមួយរបស់អាកាសចរណ៍ Lucky Air នៅក្នុងអាកាសយានដ្ឋាន Anqing Tianzhushan នៅភាគខាងកើតប្រទេសចិន កាលពីខែកុម្ភៈ ឆ្នាំ២០១៩។

លោកបានបញ្ជាក់ថា ការធ្វើបែបនេះ គឺលោកចង់បួងសួងសុំសំណាងល្អ ហើយវាក៏ជាការធ្វើដំណើរលើកទីមួយរបស់ លោកផងដែរ តាមយន្តហោះបែបនេះ។ ជាសំណាងល្អ ជើងហោះហើរនោះ ត្រូវបានលុបចោល ក្រោយកាក់តម្លៃមួយយ័នចំនួនពីរ ត្រូវគេ ប្រទះ ភ្នែក ឃើញទាន់ពេលវេលា នៅក្បែរម៉ាស៊ីនមួយចំហៀង របស់យន្តហោះ។

គួរជម្រាបថា លោក Lu បានបង្ហាញខ្លួននៅសវនាការក្នុងតុលាការ តាំងតែពីខែកក្កដា ឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែលទ្ធផលនៃការកាត់ក្តីទើបតែ តែត្រូវបានប្រកាសឲ្យដឹង ជាសាធារណៈនាពេលថ្មីៗនេះប៉ុណ្ណោះ។ ក្នុងសវនាការ លោក Lu បានបន្ទោសលើក្រុមហ៊ុនអាកាសចរណ៍ Lucky Air ថា អាកាសចរណ៍នេះគួរតែ មានការណែនាំជាមុន កុំឲ្យអ្នកដំណើរបោះបាក់ ចូលក្នុងម៉ាស៊ីនយន្តហោះ៕

ដកស្រង់ពី៖ Fresh News