Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាស្ត្រាចារ្យម្នាក់ នៃសាកលវិទ្យាល័យមួយ អាចបង្កាត់ដើមឈើមួយដើម ដែលមានផ្លែ ៤០ ប្រភេទ

  • បោះពុម្ព

សាស្ត្រាចារ្យ Sam Van Aken ដែលបង្រៀននៅ សាកលវិទ្យាល័យ Syracuse University ក្នុងទីក្រុងញូវយ៉ក បានចំណាយពេល ៩ ឆ្នាំ ដើម្បីបង្កាត់ ដើមឈើមួយដើម ដែលកើតឡើង ពីការដាក់បញ្ចូលគ្នានូវ ប្រភេទផ្កាអ័រគីដេ ជាច្រើនប្រភេទ ហើយមានពណ៌ ផ្សេងៗគ្នា។

ជោគជ័យ នៃការបង្កើតដើមឈើ មួយដើមនេះ បានធ្វើឲ្យ លោកសាស្ត្រាចារ្យ រូបនេះ អាចបង្កើតដើមឈើ មួយដើម ដែលអាចមាន ផ្លែឈើ ៤០ ប្រភេទខុសៗគ្នា។ ដើម្បីបង្កើតដើមឈើ ដែលអាចមាន ផ្លែរហូតដល់ ៤០ ប្រភេទខាងលើនេះ គឺលោក Van Aken បាន ប្រាប់ Business Insider ថា គេត្រូវរង់ចាំរយៈពេល ៣ ឆ្នាំក្រោយ ដើម្បីទុកឲ្យ ដើមឈើនេះ លូតលាស់បាន យ៉ាងហោចណាស់ក៏ ៥ មែក។

បន្ទាប់មកគឺ គេត្រូវចិតមែក ទាំងនោះបន្តិច ដើម្បីយកទៅភ្ជាប់ ជាមួយនឹង ដើមឈើប្រភេទ ផ្សេងៗទៀត ដើម្បីឲ្យវាចាក់ ឬសចូលគ្នា។ បន្ទាប់ពីចាក់ ឬសរួចហើយនោះ យ៉ាងហោចណាស់ ក៏មានដើមឈើពី ២០ ទៅ ២៥ ប្រភេទដែរ ហើយរយៈពេល ២ ឆ្នាំក្រោយមកទៀត លោក នឹងចិតមែកទាំងនោះ ជាបន្តទៀត ដើម្បីតភ្ជាប់ជាមួយ ប្រភេទដើមឈើផ្សេងទៀត រហូតដល់ វាអាចដុះបានមែកឈើ ៤០ ប្រភេទ ខុសៗគ្នា៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ