Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក បបួលអ៉ីរ៉ង់ចូលតុចរចា ក្រោយប្រឈមមុខដាក់គ្នាដ៏តានតឹង អស់ជាច្រើនថ្ងៃ

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចា ប្រកបដោយភាពប្រាកដប្រជា ជាមួយអ៉ីរ៉ង់ ដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីទីក្រុងតេហេរ៉ង់ បាញ់មីស៊ីលរាប់សិបគ្រាប់ ស្រោចលើមូលដ្ឋានទ័ព អាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកនឹងទីក្រុងវ៉ាស៊ីនតោន ដែលបានសម្លាប់លោកមេទ័ពអ៉ីរ៉ង់ Qasem Soleimani នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់។

នេះបើតាមលិខិតមួយច្បាប់ ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។ នៅក្នុងលិខិតខាងលើ ផ្ញើជូនក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Kelly Craft ក៏បានបញ្ជាក់ផងដែរថា ការសម្លាប់លោក Qasem Soleimani គឺជាសកម្មភាពការពារខ្លួនសុទ្ធសាធ របស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ផែនការ វាយប្រហារមកលើបុគ្គលិកទូត និងយោធាអាមេរិក នៅក្នុងតំបន់ ដឹកនាំដោយមេទ័ពអ៉ីរ៉ង់រូបនេះ។

លិខិតនេះដដែល បន្ថែមទៀតថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចាប្រកបដោយភាពប្រាកដជា ជាមួយ អ៉ីរ៉ង់ដោយគ្មានលក្ខខណ្ឌ ជាមួយវត្ថុបំណងបង្កាការបំផ្លិចបំផ្លាញសន្តិសុខ និងសន្តិភាពអន្តរជាតិ ឬក៏ការបង្កជម្លោះណាមួយពីសំណាក់របស់ដឹកនាំអ៉ីរ៉ង់។ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការបន្ថែម ក្នុងករណីចាំបាច់សំដៅការពារផលប្រយោជន៍អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងបុគ្គលិក ឬពលរដ្ឋអាមេរិកទាំងអស់។

គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្ទុះឡើងរឹងតែខ្លាំងកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបាញ់មីស៊ីលជាង ១៥គ្រាប់ លើមូលដ្ឋានទ័ពអាមេរិក អេន អាល់អាស្សាដ (Ayn al-Asad) ស្ថិតនៅភាគខាងលិចខេត្ត អាន់បារ (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុង អ៊ឺប្រ៊ីល (Erbil) នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព កាស្សេម សូឡៃមេនី (Qasem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់កាលពីសប្ដាហ៍មុន។

ការវាយប្រហារនេះ មិនបានបណ្ដាលឱ្យកងទ័ពអាមេរិក ឬអ៉ីរ៉ាក់ណាម្នាក់ បាត់បង់ជីវិតឡើយ ខណៈលោក ដូណាល់ ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់ប្រើប្រាស់កម្លាំងយោធាសងសឹកនឹងអ៉ីរ៉ង់ វិញនោះទេ៕

ដកស្រង់ពី៖ Fresh News