បណ្តាញសង្គម

ញូវយ៉ក៖ យន្តហោះតូចមួយ ដែលមានពីឡុតជាស្ត្រី បានធ្លាក់ ប៉ុន្តែគ្មានអ្នកស្លាប់ឡើយ

សហរដ្ឋអាមេរិក៖ យន្តហោះ ទេសចរណ៍ខ្នាតតូចមួយ ដែលផ្ទុកបុរសម្នាក់ និងកូនប្រុសតូចម្នាក់ របស់គាត់ ដើម្បីមើល ទេសភាពពីលើ លំហរអាកាស បានធ្លាក់កាលពី ល្ងាចថ្ងៃព្រហស្បតិ៍ នៅលើសួននៃ អាកាសយានដ្ឋាន Buffalo Niagara International Airport ក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប៉ុន្តែមិនមានគ្រោះថ្នាក់ អ្វីធំដុំនោះឡើយ។

អ្នកដំណើរទាំងពីរ ទទួលបានសុវត្ថិភាព ១០០ភាគរយ ប៉ុន្តែ អ្នកបើកបរយន្តហោះ គឺអ្នកស្រី Anastasiia Goldowsky អាយុ៣១ឆ្នាំ ត្រូវបាន ដឹកទៅកាន់មណ្ឌលសុខភាព ដែលនៅក្បែរនោះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីមាន របួសតិចតួចប៉ុណ្ណោះ។

យោងតាម សារព័ត៌មាន Buffalonews យន្តហោះប្រភេទ Piper PA-28 ត្រូវបានបង្ខំចិត្តចុះចត បន្ទាប់ពីខ្សោយថាមពល។ យន្តហោះ បានធ្លាក់ ហើយបុកលើស្មៅ នៅលើសួននៃ អាកាសយានដ្ឋាន។ អ្នកដំណើរមាន ឈ្មោះថា Bing Shenអាយុ៣៩ឆ្នាំ និងកូនប្រុស អាយុ៦ឆ្នាំ ឈ្មោះ Qiain។ ពួកគាត់បាន ជួលយន្តហោះ ទេសចរណ៍មួយដើម្បី មើលទេសភាពនានា ក្នុងតំបន់ ជាពិសេសទឹកធ្លាក់ Niagara៕

ដកស្រង់ពីរ៖ គេហទំព័រថ្មីៗ