Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំពោះមុខគ្រោះមហន្តរាយដ៏អាក្រក់ អូស្ត្រាលីបញ្ចេញ៤០លានដុល្លារទៀត ដើម្បីសង្គ្រោះប្រជាជនពីភ្លើងឆេះព្រៃ

  • បោះពុម្ព

(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសផ្ដល់កញ្ចប់ថវិកាបន្ថែម ៣៩.៩លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់បណ្ដាសហគមន៍ រងផលប៉ះពាល់ពីភ្លើងឆេះព្រៃ ដែលកំពុងបន្តលុកលុយស្ទើរតែទាំងប្រទេស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។

ការប្រកាសផ្ដល់កញ្ចប់ថវិកាបន្ថែមនេះ ធ្វើឡើងដោយនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក ស្កុតត៍ ម៉ូរីសុន (Scott Morrison) និងរដ្ឋមន្ត្រីទទួលបន្ទុកសេវាសង្គម និងគ្រួសារ លោកស្រី អានណេ រ៉ាស្តុន (Anne Ruston) នៅថ្ងៃពុធនេះ ហើយកញ្ចប់ថវិកាទំាងនេះទៀតសោត នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីបង្កើនប័ណ្ណទទួលម្ហូបអាហារមិនគិតថ្លៃ ជាការគាំទ្រដល់សេវាសង្គមនានា ព្រមទាំងការផ្ដល់ជំនួយហិរញ្ញវត្ថុដល់ប្រជាជនអូស្ត្រាលី ដែលកំពុងរងផលប៉ះពាល់ពីភ្លើងឆេះព្រៃ ជាពិសេសនៅរដ្ឋ New South Wales និងរដ្ឋ Victoria ផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃដែលបានឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មកទល់នឹងពេលបច្ចុប្បន្ននេះបានផ្ដាច់ជីវិតមនុស្ស ២៨នាក់, បំផ្លាញផ្ទះសម្បែងច្រើនជាង ២,៥០០ខ្នង ហើយសត្វអាចដល់ទៅជិតមួយពាន់លានក្បាល ត្រូវបានគេគណនាថាបានងាប់ ខណៈផ្ទៃដីត្រូវបានអណ្តាតភ្លើងលេបត្របាក់ មានទំហំប៉ុនប្រទេសប៊ុលហ្គារី។

នេះជាគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយ ប្រចាំប្រវត្តិសាស្ត្រអូស្ត្រាលី ចំពោះមុខការគំរាមកំហែងជាលក្ខណៈអន្តរជាតិ អំពីផលប៉ះពាល់ ដែលបង្កឡើងដោយការកើនឡើងកម្តៅនៃភពផែនដី៕

ដកស្រង់ពី៖ Fresh News