Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យន្តហោះអូស្ត្រាលី ដែលមានគោលដៅទៅទីក្រុងស៊ីដនី ត្រូវចុះចតវិញជាបន្ទាន់ក្រោយការប្រកាសអាសន្ន

  • បោះពុម្ព

(អូស្ត្រាលី)៖ សមាជិកអាកាសយានិក នៃយន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី កាន់តាស់ (Qantas) ត្រូវបានគេរាយការណ៍ថា បានធ្វើការប្រកាសអាសន្ន នៅពាក់កណ្ដាលអាកាស បន្ទាប់ពីយន្តហោះ ទើបហោះឡើងបានបន្តិច ចេញពីទីក្រុងភើត (Perth) ហើយបានបកក្បាល ត្រឡប់ក្រោយ ធ្វើការចុះចតជាបន្ទាន់ នៅឯអាកាសយានដ្ឋាន ដែលខ្លួនបានហោះចេញ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។ បើតាមអាជ្ញាធរអូស្ត្រាលីក្រុមអ្នកជួយសង្រ្គោះ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុហើយ។ យន្ដហោះខាងលើមានជើងហោះហើរលេខ QF642 និងមានគោលដៅ ហោះហើរឆ្ពោះទៅកាន់ទីក្រុងស៊ីដនី ដោយចាកចេញពីទីក្រុង Perth នៅម៉ោង ៩៖៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងតំបន់)។

គួរបញ្ជាក់ថា យន្ដហោះខាងលើគឺជាប្រភេទយន្ដហោះ Airbus A330-202 បានធ្វើការចុះចតជាបន្ទាន់ដោយសុវត្ថិភាព តែពុំទាន់មានសេចក្ដីរាយការណ៍លម្អិត អំពីមូលហេតុនៃការចុះចតជាបន្ទាន់ ឬចំនួនអ្នកដំណើរដែលជិះនៅលើនោះនៅឡើយទេ៕

ដកស្រង់ពី៖ Fresh News