Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាក់ស្ពានថ្មើរជើងឆ្លងកាត់ទន្លេមួយនៅឥណ្ឌូណេស៊ី, មនុស្ស៧នាក់លង់ទឹកស្លាប់ និង៣នាក់បាត់ខ្លួន

  • បោះពុម្ព

 (ហ្សាការតា)៖ ស្ពានថ្មើរជើងមួយខ្សែ សម្រាប់ដើរឆ្លងកាត់ទន្លេ នៅឯកោះស៊ូម៉ាត្ រានៃប្រទេសឥណ្ឌូណេស៊ី  បានបាក់ដោយសារតែមានមនុស្សដើរច្រើនពេក ដែលហេតុការណ៍នោះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ០៧នាក់លង់ទឹកស្លាប់។

នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។ គ្រោះថ្នាក់បាក់ស្ពានខាងលើបានកើតឡើងនៅស្រុក កូរ (Kaur) នៃខេត្តប៊ែងគូលូ (Bengkulu) កាលពីល្ងាចថ្ងៃអាទិត្យ ហើយអាជ្ញាធរឥណ្ឌូណេស៊ី ទើបតែប្រកាសឲ្យដឹងនាថ្ងៃចន្ទប៉ុណ្ណោះ ខណៈសាកសពមនុស្សចំនួន ០៧នាក់ ត្រូវបានស្រង់ចេញពីក្នុងទឹកទន្លេ នៅចំណុចមួយចម្ងាយប្រមាណ ១២គីឡូម៉ែត្រពីកន្លែងកើតហេតុ។

មនុស្ស ២០នាក់ត្រូវបានជួយសង្រ្គោះ ហើយអ្នកទាំងនោះបានរងរបួសស្រាល ខណៈក្រុមជួយសង្រ្គោះកំពុងតែបន្តតាមស្វែងរកមនុស្សចំនួន ០៣នាក់ទៀតអាយុចន្លោះ ១៤-១៧ឆ្នាំ ដែលកំពុងបាត់ខ្លួន ហើយទំនងជាមិនមានឱកាសនៅមានជីវិតឡើយ។

គួរជម្រាបថា ហេតុការណ៍នោះបានកើតឡើងបន្ទាប់ពីមនុស្សខ្ទង់ ៣០នាក់ ដែលភាគច្រើនជាងយុវវ័យបានត្រឡប់មកការធ្វើទស្សនកិច្ច នៅទំនប់វារីអគ្គិសនីមួយកន្លែង ហើយនាំគ្នាមកឈប់ និងឈរលេងនៅលើស្ពានខាងលើ ដើម្បីថតរូបទឹកទន្លេដែលកំពុងហូរយ៉ាងលឿន។ ដោយសារតែស្ពាននោះចាស់ផង ដូច្នេះមិនអាចទ្រទ្រង់ទម្ងន់មនុស្សច្រើនបាន រួចក៏បាក់ចូលទឹកទន្លេតែម្តង៕

ដកស្រង់ពី៖ Fresh News