បណ្តាញសង្គម

ប្រទេសចិន អះអាងពីចំនួន ២៩១ ករណីនៃជំងឺរលាកសួតនៅ Wuhan

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រទេសចិន បានអះអាងបញ្ជាក់ពីចំនួន ២៩១ ករណីនៃអ្នកជំងឺ ដែលបានឆ្លងជំងឺ coronavirus ប្រភេទថ្មី កាលពីថ្ងៃច័ន្ទ។

ឥឡូវនេះ មាន២៧០ករណីដែលបានបញ្ជាក់នៅក្នុងខេត្ត Hubei ដែលជាទីប្រជុំជនកណ្តាលទីក្រុង Wuhan ជាកន្លែងដែលអ្នកជំងឺភាគច្រើន រស់នៅ។ ករណីផ្សេងទៀត ត្រូវបានគេរកឃើញនៅទីក្រុងប៉េកាំង ស៊ាងហៃ និងខេត្តក្វាងទុងភាគខាងត្បូង។

មុននេះអជ្ញាធរក្នុងប្រទេសចិន បាននិយាយថា បុគ្គលិកពេទ្យចំនួន ១៥ នាក់ បានឆ្លងមេរោគនេះ និងមនុស្សទី ៤ ម្នាក់បានស្លាប់។ ក៏មានករណីចំនួនពីរ ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងប្រទេសថៃ មួយករណីនៅជប៉ុន និងមួយនៅកូរ៉េខាងត្បូង ហើយអជ្ញាធរសុខាភិបាលនៅជុំវិញពិភពលោក បានចាប់ផ្តើមបង្កើនការត្រួតពិនិត្យលើអ្នកដំណើរ ដែលធ្វើដំណើរមកពីប្រទេសចិន។

អជ្ញាធរចិន ក៏បានបញ្ជាក់ជាលើកដំបូងថា វីរុសនេះអាចឆ្លងតាមរយៈការទំនាក់ទំនងរបស់មនុស្ស។វីរុសនេះ អាចបណ្តាលឱ្យមានជំងឺរលាកសួត ដោយមានរោគសញ្ញារួមមានគ្រុនក្តៅ និងពិបាកដកដង្ហើម ព្រោះរោគសញ្ញាទាំងនោះស្រដៀងនឹងជំងឺផ្លូវដង្ហើមជាច្រើនទៀត ដែលតម្រូវឲ្យមានការថតពិនិត្យបន្ថែមទៀត នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃ អង្គារ។