បណ្តាញសង្គម

មនុស្សរាប់សិបនាក់ បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងដោយសារការធ្វើសង្គ្រាម នៅតែបន្តនៅក្នុងប្រទេសអាហ្គានីស្ថាន

ប្រភពពីភាគីប្រយុទ្ធ បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមឧទ្ទាមប្រដាប់អាវុធ និងកម្លាំងសន្តិសុខជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអាហ្គានីស្ថាន ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ខណៈដែលពួកសកម្មប្រយុទ្ធ និងពួកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ កំពុងបន្តកើតមាននៅក្នុងប្រទេស ដែលញាំញីដោយសង្គ្រាមស៊ីវិលមួយនេះ។

ក្រុមយុទ្ធជនតាលីបង់ បានវាយលុកប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយចំនួន នៅក្នុងតំបន់ Gul Tepa នាម៉ោង ៣ ព្រឹកព្រលឹមថ្ងៃចន្ទ ហើយប៉ូលិស បានសងសឹកដោយបង្ខំឱ្យក្រុមសកម្មប្រយុទ្ធ រត់គេចខ្លួនបន្ទាប់ពីបន្សល់ទុកសាកសព ៣ នាក់។

ពួកសកម្មប្រយុទ្ធ២នាក់ និងបុគ្គលិកប៉ូលីសពីរនាក់ បានរងរបួសនៅក្នុងការប្រយុទ្ធគ្នា ដែលមានរយៈពេលពីរម៉ោង។ តែអ្នកនាំពាក្យតាលីបង់ បានជំទាស់នឹងការអះអាងនេះ ដោយនិយាយថា យុទ្ធជនតាលីបង់ បានកំចាត់កម្លាំងរដ្ឋាភិបាលអស់ជាច្រើននាក់ ក្នុងរយៈពេលប៉ះទង្គិចគ្នានេះ។

មន្ត្រីសន្តិសុខ បានហៅការអះអាងរបស់អ្នកនាំពាក្យខាងលើថា គ្រាន់តែជាការឃោសនា និងបានបដិសេធន៍។ ចាប់តាំងពីភាគីជម្លោះនៅអាហ្គានីស្ថាន និយាយបំផ្លើសពីសមិទ្ធិផលរបស់ពួកគេនៅលើសមរភូមិ នោះវាពិតជាមានការលំបាកក្នុងការផ្ទៀងផ្ទាត់ជាមួយប្រភពឯករាជ្យ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ។