បណ្តាញសង្គម

ចំនួនអ្នកស្លាប់ដោយសារវីរុសនៅ Wuhan បានកើនដល់ ៨១ ករណីច្រើនជាង ២.៧០០ ករណី ត្រូវបានកើតនៅប្រទេសចិន

ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃវីរុសនៅប្រទេសចិន បានកើនឡើងដល់ ៨១ នាក់ នៅថ្ងៃច័ន្ទ នៅពេលដែលរដ្ឋាភិបាល បានពន្យារថ្ងៃឈប់សម្រាកចូលឆ្នាំចិន ហើយអាជីវកម្មធំៗជាច្រើនទៀត ត្រូវបិទទ្វារ ឬក៏ប្រាប់បុគ្គលិកឱ្យធ្វើការពីផ្ទះ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនេះ។

នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានធ្វើទស្សនកិច្ចនៅតំបន់កណ្តាលទីក្រុង Wuhan ដែលជាចំណុចស្នូលនៃការផ្ទុះឡើងនេះដោយសារតែរដ្ឋាភិបាល បានព្យាយាមផ្តល់សញ្ញាថា ខ្លួន កំពុងឆ្លើយតបយ៉ាងខ្លាំងចំពោះវិបត្តិនេះ។

ចំនួនករណីសរុប ដែលបានកើតនៅក្នុងប្រទេសចិន គឺបានកើនឡើងប្រហែល ៣០% ដល់ទៅជាង ២.៧០០ នាក់ ហើយប្រហែលពាក់កណ្តាលនៃជនរងគ្រោះ គឺនៅក្នុងខេត្ត Hubei ដែលមាន Wuhan ជាទីរួមខេត្ត ។

នៅពេលដែលការព្រួយបារម្ភ បានកើនឡើងនៅជុំវិញពិភពលោកនោះទឹកដីចិនហុងកុង ដែលមានករណីកើតជំងឺ ចំនួន ៨ដែរនោះ បានហាមឃាត់រាល់ការចូលរបស់ប្រជាជន ដែលបានទៅលេងទីក្រុង Hubei ក្នុងរយៈពេល ១៤ ថ្ងៃកន្លងមក។ ការហាមឃាត់នេះ មិនរាប់លើប្រជាជនហុងកុងទេ។

ខណៈដែលមានករណីមួយចំនួនតូច ត្រូវបានបញ្ជាក់កើតមាន នៅក្នុងប្រទេសជាង ១០ ដែលទាក់ទងទៅនឹងមនុស្សដែលធ្វើដំណើរពីទីក្រុង Wuhan នោះ មិនមានរបាយការណ៍អំពីការស្លាប់ នៅកន្លែងផ្សេងទេ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃរសៀល ថ្ងៃចន្ទ។