Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងទ័ពស៊ីរី កាន់តែខិតទៅជិតទីក្រុងសំខាន់នៅ Idlib ចំពេលមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា

  • បោះពុម្ព

ក្រុមសកម្មជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថាកងកម្លាំងរដ្ឋាភិបាលស៊ីរី បានរុលទៅមុខទីក្រុង Maarat al-Numan ក្នុងខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ ចំពេលមានការប្រយុទ្ធគ្នា និងការបាញ់ផ្លោងយ៉ាងខ្លាំង។

ទូរទស្សន៍ Al-Mayadeen ដែលគាំទ្ររដ្ឋាភិបាល បានផ្សាយថា កងទ័ពស៊ីរី មានចម្ងាយត្រឹមតែ ១ គីឡូម៉ែត្រពីទីក្រុង Maarat al-Numan ជាទីក្រុងយុទ្ធសាស្ត្រ ដែលមើលឃើញផ្លូវតភ្ជាប់ខេត្ត Hama ជាមួយទីក្រុង Aleppo នៅភាគខាងជើង ដោយឆ្លងកាត់ Idlib ។

នៅទីក្រុង Aleppo ពួកឧទ្ទាមនៅភាគខាងលិចប្រទេស បានបាញ់លើតំបន់លំនៅដ្ឋានមួយនៅក្នុងក្រុង ដែលបណ្តាលឱ្យអគារមួយ ត្រូវដួលរលំជាបំណែកៗ នេះបើតាមយោងតាមបណ្តាញផ្សព្វផ្សាយរដ្ឋ SANA ។

ចាប់តាំងពីផ្លូវ Hama-Aleppo ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមមក ប្រជាជន បានធ្វើដំណើរទៅកាន់ Aleppo តាមផ្លូវមួយផ្សេងទៀត នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។