បណ្តាញសង្គម

រដ្ឋឥណ្ឌា គ្រោងកំទេចសត្វមាន់ចោលបន្ទាប់ពីរកឃើញវីរុសផ្តាសាយបក្សី H5N1

សេចក្តីថ្លែងការណ៏របស់រដ្ឋាភិបាល បាននិយាយនៅថ្ងៃច័ន្ទថា អជ្ញាធរនៅរដ្ឋភាគខាងកើតនៃប្រទេសឥណ្ឌា នឹងចាប់ផ្តើមប្រមូលសត្វមាន់ និងបំផ្លាញពងវា ចាប់ពីថ្ងៃអង្គារនេះ បន្ទាប់ពីវា មានផ្ទុកវីរុសផ្តាសាយបក្សីនៃវីរុស H5N1 ។

សំណាកមួយចំនន ដែលប្រមូលបានពីកសិដ្ឋានចិញ្ចឹមសត្វ និងការស្រាវជ្រាវនៃមហាវិទ្យាល័យបសុពេទ្យនៅរដ្ឋ Odisha បានធ្វើតេស្តវិជ្ជមាន។

ប្រទេសឥណ្ឌា ធ្លាប់ប្រទះការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ជិតពាក់កណ្តាលនៃសត្វបក្សី ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយ ហើយទាំងអស់នេះ ត្រូវបានគ្រប់គ្រងទប់ស្កាត់បាន។

មិនមានករណីកើតលើមនុស្ស ត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ ២០០៣ មក នេះបើតាមការផ្សាយរបស់ CNA ដោយដកស្រង់ពីកាសែទ Reuter កាលពីថ្ងៃអង្គារ។