Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ីប្រកាសពីវិធានការទប់ស្កាត់ការរាលដាល នៃវីរុសកូរ៉ូណាប្រភេទថ្មីពីចិន រួមមានការបិទព្រំដែនគោក និងការផ្អាកខ្សែរថភ្លើង

  • បោះពុម្ព

 (ម៉ូស្គូ)៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោកស្រី Tatiana Golikova នាថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីវិធានការ ដើម្បីទប់ស្កាត់វីរុសកូរ៉ូណាថ្មី ដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន ដែលជាអ្នកជិតខាងរបស់ខ្លួន។

នេះបើតាមការដកស្រង់ការផ្សាយ ពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។ លោកស្រី Golikova បាននិយាយថា ព្រំដែនគោកនៅតាមតំបន់ចុងបូព៌ា ដែលជាប់ជាមួយប្រទេសចិន នឹងត្រូវបន្តបិទ មិនឲ្យអ្នកដំណើរ និង យានយន្តឆ្លងកាត់ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។

ម៉្យាងវិញទៀតលោកស្រីបានបន្តថា រាល់ខ្សែរថភ្លើងដែលតភ្ជាប់ប្រទេសទាំងពីរ លើកលែងតែខ្សែរថភ្លើង រវាងទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំង នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីយប់រំលងអាធ្រាត្ រថ្ងៃព្រហស្បតិ៍នេះទៅ។ ទាក់ទងនឹងជើងហោះហើរ រវាងរុស្ស៊ី-ចិន លោកស្រី Golikova បានបញ្ជាក់ថា រដ្ឋាភិបាលលោកស្រីនឹងពិចារណាលើរឿងនេះ នៅសប្តាហ៍ ក្រោយ។ គួរជម្រាបថា ប្រទេសរុស្ស៊ីនិងចិន មានព្រំដែនគោកជាមួយគ្នា ប្រវែងប្រមាណ៤,៣០០គីឡូម៉ែត្រ។

បើតាមលោកស្រី ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី និស្សិតចិនទាំងឡាយ ដែលបានត្រឡប់ទៅកាន់ប្រទេសចិនក្នុងឱកាសបុណ្យចូលឆ្នាំរបស់ពួកគេ នឹងត្រូវស្នើមិនឲ្យទាន់វិលមកសិក្សានៅឯ សាកលវិទ្យាល័យក្នុងប្រទេសរុស្ស៊ីវិញឡើយ រហូតទាល់តែដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។មកទល់ពេលនេះ មិនទាន់រកឃើញអ្នកផ្ទុក វីរុសកូរ៉ូណាប្រភេទថ្មី នៅរុស្ស៊ីនៅឡើយទេ។

ខាងក្រោមនេះគឺជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោក ដែលឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី៖ ១៖ ប្រទេសចិន ឆ្លង៧,៧១១ករណី ក្នុងនោះស្លាប់ ១៧០នាក់ ២៖ ថៃ ១៤ករណី ៣៖ ជប៉ុន ១១ករណី ៤៖ សិង្ហបុរី ១០ករណី ៥៖ ទីក្រុងហុងកុង ១០ករណី ៦៖ កោះតៃវ៉ាន់ ០៨ករណី ៧៖ ទីក្រុងម៉ាកាវ ០៧ករណី ៨៖ ម៉ាឡេស៊ី ០៧ករណី ៩៖ អូស្ត្រាលី ០៦ករណី

១០៖ សហរដ្ឋអាមេរិក ០៥ករណី ១១៖ បារាំង ០៥ករណី ១២៖ កូរ៉េខាងត្បូង ០៤ករណី ១៣៖ អេមីរ៉ាត់អារ៉ាប់រួម ០៤ករណី ១៤៖ អាល្លឺម៉ង់ ០៤ករណី ១៥៖ កាណាដា ០៣ករណី ១៦៖ វៀតណាម ០២ករណី ១៧៖ កម្ពុជា ០១ករណី ១៨៖ ស្រីលង្កា ០១ករណី ១៩៖ នេប៉ាល់ ០១ករណី ២០៖ ហ្វាំងឡង់ ០១ករណី

តួលេខខាងលើនេះគិតត្រឹមម៉ោង ១៤៖០០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០៕

ដកស្រង់ពី៖ Fresh News